ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យឆាបឆេះកុដិឈើចំនួន២ខ្នងខូចខាតសម្ភារៈអស់ទាំងស្រុងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នៅវត្តធម្មិការាមអូរជួបស្ថិតភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
លោក ហោ សំណាង មេឃុំរហាត់ទឹកបានប្រាប់ថា នៅពេលដែលអគ្គីភ័យឆាបឆេះចេញពីកុដិឈើ១កន្លែងហើយរាលដាលភ្លាមៗបណ្តាលឆេះកុដិមួយ១ខ្នងទៀតនៅក្បែរបណ្តាលឆាបឆេះឡើងរយៈពេលជិត២០នាទីត្រូវភ្លើងឆាបឆេះកុដិចំនួន២ខ្នងនិងខូចខាតសម្ភារៈអស់ស្ទើទាំងស្រុងទោះជាប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានជួយយកទឹកពន្លត់ និងរង់ចាំរថយន្តពន្លត់អគ្គីភ័យមកដល់។
លោកបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះកុដិឈើប្រក់ស័ង្កសីចំនួន២ខ្នងមាន១ខ្នងមានទំហំ៨ម៉ែត្រគុណ១០ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី និង១ខ្នងទៀតទំហំ៥ម៉េត្រគុណនឹង៥ម៉ែត្ររងការខូចខាតសម្ភារៈអស់ទាំងស្រុងដូចគ្នាហើយអគ្គីភ័យឆាបឆេះនេះការសន្និដ្ឋានពីកម្លាំងជំនាញអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទើបបង្កអោយឆាបឆេះ។
លោក ហោ សំណាង បានបញ្ជាក់ថា៖នៅពេលអគ្គីភ័យឆាបឆេះកុដិប្រើប្រាស់កម្លាំងនិងប្រជាពលរដ្ឋជាច្រើននាក់និងរថយន្តពន្លត់អគ្គីភ័យ១គ្រឿងប្រើប្រាស់ទឹកអស់៣ឡានទើបរលត់ទាំងស្រុងនិងបង្ការាលដល់កុដិដ៍ទៃទៀតហើយសុំអោយប្រជាពលរដ្ឋត្រូវចូលរួមប្រយ័ត្នទាំងអស់ព្រោះជារដូវហួតហែងងាយស្រួលឆេះឆាបកើតឡើង៕





ចែករំលែកព័តមាននេះ