ខេត្តសៀមរាប ៖ ចៅក្រមសម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិ.ង្សាលើភរិយា ។
តាមប្រសាសន៍របស់លោក យិន ស្រាង ប្រធានលេខាធិការដ្ឋាន និង ជាអ្នកនាំពាក្យ សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០២៦ នេះថា ជនត្រូវចោទឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទ ប្រុសអាយុ២៩ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ ឃុំសៀមរាប ស្រុក ខេត្ត សៀមរាប ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងរសៀមរាប ខេត្តសៀមរាប ចោទពីបទហិង្សាប្រព្រឹត្តិ ដោយសហព័ន្ធ ដែលប្រព្រឹត្តនៅបន្ទប់ជួលក្នុង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាបកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ។
បើតាមប្រភពពី សមត្ថកិច្ចជំនាញបាន ប្រាប់ភ្នាក់ងារកោះសន្តិភាពនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ករណី ប្រើហឹង្សា ដែលជនសង្ស័យ ជាប្តីបានវាយប្រពន្ធ ជាច្រើនលើក ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត កាលពីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីបានទទួលពាក្យ បណ្តឹងរបស់ឪពុកម្តាយ របស់ជនរង គ្រោះ ឈ្មោះ បូរី រតនា អាយុ ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៦ ពាក់ព័ន្ធករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ( ដាល់ ប្រពន្ធ ជាច្រើន ដៃ ) ។
ជនសង្ស័យ ឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប ។
សូមបញ្ជាក់ថា ករណីហិង្សារវាងប្តីប្រពន្ធមួយគូនេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិត នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឃាត់ខ្លួនសួរនាំរួច ហើយរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់តុលាការ ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស ( បរិស្ថាន ) ត្រូវបានលោក អាំង សុភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យសមត្ថកិច្ចជំនាញ យកទៅដាក់ពន្ធនាគារ បណ្តោះ អាសន្ន នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ រួចរាល់ហើយ ។
សូមរំលឹកឡើងវិញថា មន្ត្រីឧទ្យានុរក្ស ម្នាក់ដែលប្រើហឹង្សាលើប្រពន្ធចំនួន៧លើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់តុលាការ ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦ ថា បន្ទាប់ពី មានពាក្យបណ្តឹងរបស់ ឪពុកម្តាយ ជនរងគ្រោះ ឈ្មោះ បូរី ចេតនា អាយុ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនមន្ត្រីឧទ្យានុរក្ស១រូបខាងលើ ពាក់ព័ន្ធ ករណី ហិង្សា ( ដាល់ ប្រពន្ធ ) ។ ខណៈប្តីរបស់ជនរងគ្រោះ ឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ មន្ត្រី ឧទ្យានុរក្ស មានស្រុកកំណើតនៅ ភូមិអារញ្ញ ឃុំ សៀមរាប ស្រុក ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានប្រើហិង្សា មកលើ ប្រពន្ធ ជាច្រើន លើក ដោយសារ មានភាព ប្រច័ណ្ឌ ។
ហេតុការណ៍ ហិង្សា រវាងប្តីប្រពន្ធមួយ គូនេះ បានកើតឡើង នៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប។ ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្រោយពី សមត្ថកិច្ច ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសួរនាំរួច រៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់តុលាការ ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ