ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីអគ្គិភ័យនៅចោមចៅទី២ ឆេះ​ផ្ទះ​លក់សម្បក​​កង់​ឡាន​, ​កង់​អា​គុយ​,​និង​ភេសជ្ជៈ អស់​៣​ល្វែង​ម្ចាស់​តែ​១ របួស​មន្ត្រី​ពន្លត់​អគ្គិភ័យ​

4 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​អគ្គិភ័យ​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន​៣​ល្វែង ដែល​មាន​ម្ចាស់​តែ​មួយ ។ ក្នុង​នោះ​មានផ្ទះ​លក់​សំបក​កង់​រថយន្ត​១​ល្វែង…

រាជធានី​ភ្នំពេញ​ ៖ ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​អគ្គិភ័យ​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន​៣​ល្វែង ដែល​មាន​ម្ចាស់​តែ​មួយ ។ ក្នុង​នោះ​មានផ្ទះ​លក់​សំបក​កង់​រថយន្ត​១​ល្វែង ផ្ទះ​លក់​កង់​អា​គុយ ,​ម៉ា​សុ​ី​ន​ត្រជាក់​១​ល្វែង និង​ផ្ទះ​លក់​ភេសជ្ជៈ​១​ល្វែង ដោយ​ខាតបង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ មិនតែប៉ុណ្ណោះ​ក៏​បាន​បណ្ដាល​ឲ្យ​​មន្ត្រី​​ពន្លត់​អគ្គិភ័យ​រង​របួស​ទៀត​ផង និង​ត្រូវ​ក្រុម​រុករក​និង​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ក៏​មាន​រថយន្ត​ពេទ្យ​ចំនួន​៣​គ្រឿង​ប្រចាំការ​រង់ចាំ​សង្គ្រោះ​អ្នក​រង​បួស​នៅ​ទីតាំង​កើតហេតុ​នោះ​ផង​ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បឋម​ពី​សមត្ថកិច្ច ។

សមត្ថកិច្ច​បាន​ដាក់​សង្ស័យ​ជំហាន​ដំបូង​ថា គ្រោះ​អគ្គិភ័យ​នេះ​អាច​បណ្ដាល​មក​ពី​ឆ្ល​ង​ចរន្តអគ្គិសនី ហើយ​នៅ​ពេល​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​បាញ់​ពន្លត់ភ្លើង ។ ប៉ុន្តែ​គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​កើតហេតុ​ដដែល​នោះ ភ្លើង​នៅ​ពុំ​ទាន់​រលត់​ទាំងស្រុង​នៅឡើយ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​តែ​បន្តការងារ​របស់​ខ្លួន​មិន​ដកថយ​ឡើយ ។

សូម​បញ្ជាក់ថា បើ​យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ចោម​ចៅ (​ផ្លូវ​វ៉េ​ង​ស្រេង​) ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ដំបូង​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​លក់​សំបក​កង់​រថយន្ត បន្ទាប់​មក​ក៏​ឆេះ​រាលដាល​យ៉ាង​លឿន​ដល់​ផ្ទះ​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ច្រើន​ខ្នង​ទៀត ហើយ​ក៏​ឆេះ​រាល​ដល់​រថយន្ត​ព្រមទាំង​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​ផ្សេង​ទៀត​ផង​ដែរ ។ នៅ​ពេល​មាន​ហេតុការណ៍​អាក្រក់​បែប​នេះ​កើតឡើង កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចេញ​អន្ដរាគមន៍ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ និង​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ ក៏​បាន​ទៅ​ដល់ទី​នោះ​ជា​បន្តបន្ទាប់ ធ្វើការ​ពន្លត់ភ្លើង​យ៉ាង​ស្វិតស្វាញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ