ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សិក្សា​បទ​ពិសោធ​ពី​អា​ល្លឺ​ម៉​ង់ ​លើ​ការងារបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ការ​អនុវត្តកម្មវិធី​បណ្តុះបណ្តាល​នៅ​កន្លែង​ការងារ​ជាក់ស្តែង (WBL)

37 វិនាទី មុន

ទីក្រុង​ហ្វ្រេ​ង​ហ្វឺ​ត​ ៖ បន្ទាប់​ពី​បាន​ចូលរួម​វេទិកា​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ស្តី​ពី​ការ​ពិនិត្យ​អនុលោម​ភាព​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង នាទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​…

ទីក្រុង​ហ្វ្រេ​ង​ហ្វឺ​ត​ ៖ បន្ទាប់​ពី​បាន​ចូលរួម​វេទិកា​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ស្តី​ពី​ការ​ពិនិត្យ​អនុលោម​ភាព​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង នាទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ ឆ្នាំ ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បាន​បន្ត​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទស្សនកិច្ច​សិក្សា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) នាទី​ក្រុង​ហ្វ្រេ​ង​ហ្វឺ​ត (Frankfurt ) ប្រទេស​អា​ល្លឺ​ម៉​ង់ ក្នុង​គោលបំណង​ស្វែង​យល់​និង​ដកស្រង់​យក​បទ​ពិសោធ​លើ​ការងារ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ជា​ពិសេស​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ដែល​រួម​បញ្ចូល​គ្នា​រវាង​ការ​សិក្សា​ទ្រឹស្តី​នៅ​សាលា​ជាមួយ​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​នៅ​កន្លែង​ការងារ​ ។

នៅ​ក្នុង​ឱកាស​នោះ ប្រតិភូ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ថស៍​ស្ទី​ន ហ្សា​វ​ហ្វឺ ហ្គា​ម​ប​ល (Thorsten Schafer Gumbel) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) ដែល​នៅ​ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​រំលឹក​ពី​ចំណងមិត្តភាព​ការទូត​ដ៏​យូរលង់ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់ ​។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​លើ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ ដែល​ជា​កត្តាចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង​នៅ​ពេល​កម្ពុជា​បាន​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍ​តិចតួច (LDC)​ ។

បន្ទាប់​ពី​ជំនួប​ទ្វេភាគី​នេះ ប្រតិភូ​ក៏​បាន​ស្តាប់​បទ​បង្ហាញ និង​ផ្តាស់​ប្តូ​បទ​ពិសោធ​ជាមួយ​មន្ត្រី​បច្ចេកទេស​មក​ពី គម្រោង​នានា​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ GIZ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (BMZ) ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ជំនាញ​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​នៅ​កន្លែង​ការងារ​ជាក់ស្តែង (WBL) ដែល​ជា​ប្រព័ន្ធ​បណ្តុះបណ្តាល​មួយ​តម្រូវ​ឱ្យ​សិស្ស​សិក្សា​ទ្រឹស្តី​នៅ​សាលា និង​អនុវត្ត​ការងារ​ជាក់ស្តែង​នៅ​កន្លែង​ការងារ​ផង​ ៕ អត្ថបទសហការ