ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន​ចុះ​បង្ក្រាប និង​បិទ​ទីតាំង​សង្ស័យ​​មាន​ករណី​លួចបើក​ល្បែង​​អន​ឡាញ (Scam online)ចំនួន​០៣​ទីតាំង

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​សហការពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​ឆែកឆេរ ហើយ​បង្ក្រាប​ទីតាំង​ដែល​គេ​សង្ស័យ​ថា ​មាន​បទល្មើស…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​សហការពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​ឆែកឆេរ ហើយ​បង្ក្រាប​ទីតាំង​ដែល​គេ​សង្ស័យ​ថា ​មាន​បទល្មើស និង​បាន​បិទ​ទីតាំង​ដែល​សង្ស័យ​មាន​ល្បែង​បោកប្រាស់​អន​ឡាញ (Scam online) ចំនួន​០៣​ទីតាំង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​បង្ហើប​ឱ្យ​ដឹង​ថា ៖ អស់​រយៈពេល​ជា​យូរ​ថ្ងៃខែ​មក​ហើយ ដែល​អគារ​មួយ​ចំនួន រួម​ទាំង​អគារ​៣​ទីតាំង​ខាងលើ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ត្រូវ​បាន​ជនជាតិ​ចិន​ចូល​ទៅ​ស្នាក់​នៅ​ជា​ច្រើន​នាក់ ដោយ​ម្ចាស់​បាន​ជួល​ឱ្យ​ពួក​គេ ។ ការ​ស្នាក់​នៅ​របស់​ពួក​គេ​ទាំងនោះ គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ជិត ពិនិត្យ​រក​មើល​កន្លែង​ពួក​គេ​បាន​ឡើយ ព្រោះ​បិទទ្វា​បង្អួច​ជិតឈឹង ដោយ​សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ក៏​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្បែរ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​នោះ​ឡើយ ។

តែ​ទោះបីជា​យ៉ាងណា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់លើ នគរបាល​ក៏​សុំ​គោលការណ៍​ចុះ​ឆែកឆេរ ដោយ​សហការ​ជាមួយនឹង​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រោះ​ពួក​គេ​មួយ​ចំនួន​ក៏​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​នោះ​ទេ គឺ​លួចលាក់​ចូល​មក​ស្នាក់​នៅ ខណៈ​ដែល​មាន​មេខ្យល់​នាំ​ចូល​មក​តែ​ម្តង​។

​ទោះបីជា​យ៉ាងណា​ក៏​ដោយ នគរបាល​ក៏​បាន​បង្ក្រាប​កន្លែង​៣​ទីតាំង ដើម្បី​បង្ការ​ទប់ស្កាត់ និង​ការ​លេងល្បែង​អន​ឡាញ ហើយ​ថែម​ទាំង​ទប់ស្កាត់​ការ​ចាប់ជំរិត ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ការ​ជួញដូរ​មនុស្ស ដោយ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ផង​ដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​បិទទ្វារ​អគារ​ទាំង​៣​ទីតាំង​ខាងលើ ដែល​គេ​សង្ស័យ​ថា ជនជាតិ​ចិន​បាន​នាំ​គ្នា​លេងល្បែង​អន​ឡាញ​ប្រភេទ​ខុសច្បាប់​នេះ មិន​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះ​ទេ ពោល​គឺ​បិទ​តែ​ទ្វារ​កន្លែងផ្ទះ​ជួល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ