ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អង្គការ OECD បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​សំដៅ​លើកកម្ពស់​ផលិតភាព ការ​អភិវឌ្ឍ​ជំនាញ និង​អនុលោម​ភាព​ច្បាប់

24 វិនាទី មុន

ប៉ា​រី​ស​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ​លោក អង់​តូ​នី​ញូ…

ប៉ា​រី​ស​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ​លោក អង់​តូ​នី​ញូ ហ្គោ​មេស៍ (Antonio Gomes) នាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ហិរញ្ញវត្ថុ​និង​សហគ្រាស នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ជួប​ប្រជុំ​ទ្វេភាគី​នៅ​ទីស្នាក់ការ​អង្គការ OECD ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ដឹកនាំ​គណៈប្រតិភូ​ត្រីភាគី​ចូលរួម​វេទិកា​អង្គការ OECD ស្តី​ពី​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិតផល​ស្បែកជើង កាលពី​ថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក អង់​តូ​នី​ញូ បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ រវាង​អង្គការ OECD និង​ប្រទេស​កម្ពុជា លើ​វិស័យ​ពាក់ព័ន្ធ​ជា​ច្រើន​ ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​លើ​ការ​លើកកម្ពស់​ផលិតភាព ការ​អភិវឌ្ឍ​ជំនាញ និង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ច្បាប់​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស និង​បរិស្ថាន នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ដែល​នឹង​ជួយ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង ខណៈ​ដែល​កម្ពុជា​ត្រៀមខ្លួន​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍ​តិច (LDC) ​។

ជាមួយនឹង​ការ​សម្តែង​នូវ​ការ​ពេញ​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធ បញ្ហា​ប្រឈម និង​វឌ្ឍនភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ផង​ដែរ ​៕ អត្ថបទសហការ