ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ និងអង្ក​ការ ​AHF ​ផ្សព្វផ្សាយ​ការ​​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​ថ្ងៃ​ទិវា ​នៃ​ក្តី​ស្រឡាញ់​ ១៤កុម្ភៈ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺអេដស៍ ​នៅ​កម្ពុជា ​អង្គការ​មូលនិធិ ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នឹង​រៀបចំ​ទិវា ​ស្រោមអនាម័យ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺអេដស៍ ​នៅ​កម្ពុជា ​អង្គការ​មូលនិធិ ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នឹង​រៀបចំ​ទិវា ​ស្រោមអនាម័យ​អន្តរជាតិ ស្រប​ជាមួយ​ទិវា ​នៃ​ក្តី​ស្រឡាញ់ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

កម្មវិធី​ចាប់ពី​វេលា​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៩​យប់ នៅ​ផ្សារ​ទំនើប ខេម៉​ល​ (K Mall) ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ ដែល​នឹង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ ការ​អប់រំ ការ​លើកកម្ពស់​ការ​ប្រើប្រាស​ស្រោមអនាម័យ ជាមួយនឹង​ការ​ចែកចាយ​ស្រោមអនាម័យ និង​ការ​ធ្វើតេស្ត​ដោយ​ឥត​គិតថ្លៃ​ ។

លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​បាន​លើក​ឡើង​ថា ការ​កើនឡើង ​នៃ​អត្រា​ឆ្លង​ជំងឺ​កាមរោគ​នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ជំងឺស្វាយ មិនមែន​ជា​រឿង​អាថ៌​កំបាំង​ទេ វា​ជា​អ្វី ​ដែល​កើតឡើង​នៅ​ពេល ​ដែល​មូលនិធិ​សកល​ថយ​ចុះ ហើយ​ស្រោមអនាម័យ​មិន​ត្រូវ​បាន​ផ្តល់​អាទិភាព​សម្រាប់​ការ​បង្ការ​មេរោគ​អេ​ដស៍ បើ​គ្មាន​ការ​កែតម្រូវ​ជា​បន្ទាន់​ទេ ​ការ​ឆ្លង​មេរោគ​អេ​ដស៍ ​នឹង​កើនឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

លោក​វេជ្ជបណ្ឌិត ​បាន​បន្ត​ថា ​ស្រោមអនាម័យ​ ដែល​ប្រើប្រាស់​រាប់​ទសវត្សរ៍​ ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍ ​ជាស​កល និង​មិន​ចំណាយ​ច្រើន​។ ការ​រក្សា​ការ​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ និង​ការ​ទប់ស្កាត ការ​កើនឡើង ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ ​មិន​តម្រូវ​ឱ្យ​មានការ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ​ថ្មី​ទេ តែ​តម្រូវ​ឱ្យ​មាន​ឆន្ទៈ​គោលនយោបាយ ការ​វិនិយោគ​ប្រកបដោយ​ចីរភាព និង​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ ​ដើម្បី​ធានា​ថា ​ស្រោមអនាម័យ​គឺ​ឥត​គិតថ្លៃ ឬ​មាន​តម្លៃ​សមរម្យ និង​អាច​រកបាន​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នក ​ដែល​ត្រូវការ​វា​បំផុត ​។

សូម​បញ្ជាក់​ដែរ​ថា ទិវា​ស្រោមអនាម័យ​អន្តរជាតិ (​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​ថែទាំ​សុខភាព​អេ​ដស៍ ក្នុង​ឆ្នាំ​២០០៩ ដើម្បី​អបអរសាទរ​ស្រោមអនាម័យ​ ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ពិភពលោក សម្រាប់​ការ​ការពារ​មេរោគ​អេ​ដស៍ ជំងឺ​កាមរោគ​ផ្សេង​ៗ និង​ការ​មាន​ផ្ទៃពោះ​ ដែល​មិន​បាន​គ្រោងទុក​។

ទិវា​ស្រោមអនាម័យ​អន្តរជាតិ រំលឹក​យើង​ថា ស្រោមអនាម័យ​មាន​សុវត្ថិភាព​ជាង ទាក់ទាញ និង​ការ​បង្កា​សម្រាប់​ទូ​ទាំង​ពិភពលោក​៖ «​កុំ​ស្ទាក់ស្ទើរ​ប្រើ​ស្រោមអនាម័យ​»​។

ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេស​ដ៍ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា នឹង​រៀបចំ​យុទ្ធនាការ នា​ទិវា​ស្រោមអនាម័យ​អន្តរជាតិ ដែល​មានការ​អប់រំ ការ​ធ្វើតេស្ត ការ​ចែក​ស្រោមអនាម័យ​ពិភាក្សា​ពី​ស្រោមអនាម័យ អបអរសាទរ និង​របាំ​កំសាន្ត​សប្បាយ ជាមួយ​តន្ត្រី សម័យ បុរាណ ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ