ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត នឹង​ចូលរួម កិច្ចប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព​នៅ​សហ​រដ្ឋ​អាម៉េរិក និង​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ជេ ត្រាំ ក្នុង​រដ្ឋធានី វ៉ា​ស៊ី​ន​តោន សហរដ្ឋ​អាម៉េរិក​ ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

ប្រភព​បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​នេះ​ គឺជា​ការ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​អាណត្តិ​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព ស្រប​តាម សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ជំរុញ​សន្តិភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​រក​ការ​កសាង​ឡើង​វិញ នៅ​តំបន់​ហ្គា​ហ្សា​ ។

ជាមួយ​គ្នា​នេះ​ដែរ មេដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ​ ក៏​រំពឹង​ថា​ នឹង​ពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​ជួប​ទ្វេភាគី​ជាមួយ ឥស្សរជន​សហរដ្ឋ​អាម៉េរិក និង​មេដឹកនាំ​នៃ​ប្រទេស​ឯទៀត​មួយ​ចំនួន ដើម្បី​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​ការ ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ការងារ​ទៅ​កាន់​ទ្វីបអឺរ៉ុប រួម​ទាំង​ទីក្រុង​ហ្សឺ​ណែវ និង​ទីក្រុង​ព្រុ​ច​សែ​ល ដោយ នឹង​មាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ និង​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ ដើម្បី​បង្កើន​ភាព​ជា​ដៃគូ និង​កិច្ចសហការ​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ