ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន ចុះ​មើល​ជាក់​ស្តែ​ង ស្ថានភាព​ព្រំដែន​ នៅ​ច្រក​បឹង​ត្រកួន

6 ម៉ោង មុន

​ រាជធានី​ភ្នំពេញ ​៖ អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​ចុះ​សង្កេតការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​ច្រក​បឹង​ត្រកួន ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ នេះ​បើ​តាមលោក​ជំទាវ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ​៖ អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​ចុះ​សង្កេតការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​ច្រក​បឹង​ត្រកួន ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ នេះ​បើ​តាមលោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នក​នាំពា​ក្ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​លើក​ឡើង​ថា ​នៅ​រសៀល ថ្ងៃ​សុក្រ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​ចុះ​សង្កេតការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​ច្រក​បឹង​ត្រកួន ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយ​មានការ​អមដំណើរ​ពី​សំណាក់​ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)​។

លោក​ជំទាវ​បាន​លើក​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រទេស​ហ្វី​លី​ពី​ន ដែល​នឹង​ត្រូវ​ដឹកនាំ​កិច្ច​ការងារ​នេះ​បន្ត​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បន្ត​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក កម្ពុជា​តែងតែ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់​, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ