ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រត​ភ្លើង​ចាប់ពី​២០​អំពែ​ចុះ​ក្រោម អគ្គិស​​នី​កម្ពុជា​ប្រកាស​លែងយក​ថ្លៃ​​ហើយ​

3 អាទិត្យ មុន
  • ភ្នំពេញ

ពលរដ្ឋ​ដែល​ស្នើ​ត​ភ្លើង​ក្រោម​២០​អំពែ​ចុះ អគ្គី​ស​នី​កម្ពុជា​នឹង​លើកលែង​ថ្លៃ​ស្នើ​ត​ភ្ជាប់ ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​១២…

ពលរដ្ឋ​ដែល​ស្នើ​ត​ភ្លើង​ក្រោម​២០​អំពែ​ចុះ អគ្គី​ស​នី​កម្ពុជា​នឹង​លើកលែង​ថ្លៃ​ស្នើ​ត​ភ្ជាប់ ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

លោក​បាន​អះអាង​ថា ការ​លើក​លែងយក​ថ្លៃ​ភ្ជាប់​ភ្លើង ឱ្យ​ពលរដ្ឋ​ក្រោម​២០​អំពែ នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ តទៅ ។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នេះ​គឺជា​ដំណើរការ​​​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ ក្នុង​ការ​ផ្តល់​សេវា​ទៅ​ពលរដ្ឋ ​។

ក្រៅពី​នេះ​ លោក​បាន​បន្ត​ថា ក្រសួង​បាន​កំពុង​ដាក់​គោលការណ៍ កាត់​បន្ថយ​ពេលវេលា និង​ក្រដាស​ស្នាម​ឱ្យ​បាន​៥០​ភាគរយ ។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ពលរដ្ឋ​ដែល​ស្នើ​សុំ​ត​ភ្លើង​ត្រឹម ៥​អំពែ ១០​អំពែ ដល់​២០​អំពែ ១​ហ្វា គឺ​ក្រសួង​មិន​ឱ្យ​យក​ថ្លៃ​ត​ចរន្ត​ទេ ហើយ​ក្រសួង​នឹង​បញ្ជា​ឲ្យ​កាត់​បន្ថយ​ពេលវេលា​៥០​ភាគរយ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ភ្ជាប់​ចរន្ត​ប្រើប្រាស់​នៅ​តាម​លំនៅ​ឋាន​បាន​ឆាប់រហ័ស​។

លោក​បាន​បន្ត​ថា ដោយឡែក ​អតិថិជន​ដែល​ស្នើ​ប្រើប្រាស់​កម្លាំង​ពី ១​ហ្វា ៦៣​អំពែ ឬ ៣​ហ្វា ២០​អំពែ គឺ​កាត់​បន្ថយ​ពេលវេលា​ពី​១៥​ថ្ងៃ មក​ត្រឹមតែ​៨​ថ្ងៃ ធ្វើការ​តែ​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ