ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងកែច្នៃសំរាម ! ចាំមើលតើក្រុមហ៊ុនបារាំងអាចបន្តដំណើរទៅមុខឬដកថយ

6 ម៉ោង មុន

រឿង​កែ​ច្នៃ​សំរាម​បំប្លែង​ទៅ​ជា​ថាមពល​អគ្គិសនី និង​ផលិតផល​ផ្សេង​ៗ​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​ភាគច្រើន គឺ​បាន​ត្រឹមតែ​មក​ហើយ​បំផើម​ចោល ប៉ុន្តែ​ក្រុមហ៊ុន​បារាំង ២​ឃើញ​មាន​វឌ្ឍនភាព ។ ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន…

រឿង​កែ​ច្នៃ​សំរាម​បំប្លែង​ទៅ​ជា​ថាមពល​អគ្គិសនី និង​ផលិតផល​ផ្សេង​ៗ​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​ភាគច្រើន គឺ​បាន​ត្រឹមតែ​មក​ហើយ​បំផើម​ចោល ប៉ុន្តែ​ក្រុមហ៊ុន​បារាំង ២​ឃើញ​មាន​វឌ្ឍនភាព ។

ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន Vinci Construction និង​ក្រុមហ៊ុន SUEZ ដោយ​គណប្រតិភូ​មួយ​ក្រុម ដឹកនាំ​ដោយ ថូ​ម៉ាស ចូ​វូ (Thomas CHAUVEAU)​នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ថាមពល និង​អាជីវកម្ម​ថ្មី​ៗ​នៃ​ក្រុមហ៊ុន Vinci Construction ចូល​ជួប​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

នៅ​ក្នុង​ជំនួប​ក្រុមហ៊ុន​ទាំង​ពីរ បាន​ធ្វើ​បទ​បង្ហាញ​ជូន លោក​ឧបនាយករដ្ឋមន្ត្រី អំពី​របាយការណ៍​នៃ​ការ​សិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង «​សួន​កែ​ច្នៃ​កាក​សំណល់​» នៅ​កម្ពុជា ដោយ​ផ្តោត​នៅ​លើ​បច្ចេកវិទ្យា​សម្រាប់​ប្រព្រឹត្ត​កម្ម​សំណល់​រឹង​ក្នុង​ទីក្រុង និង​ការ​ផលិត​ថាមពល ។

តាម​ស្ថិតិ​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​កម្ពុជា​មាន​សំណល់​សំរាម​ជាង​១​ម៉ឺន​តោន ឬ​ស្មើ​ជិត​៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

ដោយឡែក នៅ​រាជធានី​ភ្នំពេញ មាន​សំរាម​ចន្លោះ​ពី​៣​ទៅ​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ សំណល់​ម្ហូបអាហារ​មាន​ចំនួន​៦០​ភាគរយ សំណល់​ថង់​ប្លា​ស​ស្ទិ​ក​មាន​២០​ភាគរយ និង​ក្រៅពី​នោះ គឺជា​សំណល់​ផ្សេង​ៗ ដូច​ជា កៅស៊ូ ក្រដាស កំណាត់ឈើ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ