ជប៉ុន-ចិន ៖ តាមទីភ្នាក់ងារព័ត៌មានក្យូដូញូវថា កាពីតែននាវានេសាទចិនម្នាក់ បានទទួលបទបញ្ជាឲ្យនាំខ្លួន ដើម្បីធ្វើការត្រួតពិនិត្យដោយអធិការនេសាទមួយរូប តែនាវារបស់គេមិនបានឈប់ចាំ ហើយបើករត់គេច ប៉ុន្តែកាពីតែនរូបនោះត្រូវបានចាប់ខ្លួន។
ឧប្បត្តិហេតុនេះ កើតមានកាលពីថ្ងៃទី១២ កុម្ភៈ ក្នុងដែនទឹកខេត្តណាហ្គាសាគី ភាគនិរតីជប៉ុន ។ នេះជាការចាប់នាវានេសាទចិនលើកដំបូងដោយទីភ្នាក់ងារនេសាទជប៉ុន ពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០២២មក ។ តាមទីភ្នាក់ងារព័ត៌មានក្យូដូញូវថា បុរសនោះ ជាជនជាតិចិនមានអាយុ៤៧ឆ្នាំ ។
ក្នុងនាវានេសាទចិននេះ មាននាវិក១១នាក់ រួមទាំងកាពីតែនផង។ ទីភ្នាក់ងារនេសាទជប៉ុនគូសបញ្ចាក់ថា ការត្រួតពិនិត្យនាវា និងប្រតិបត្តិការដទៃៗទៀតក្នុងដែនទឹកជប៉ុន តែងត្រូវបានធ្វើដោយក្នុងឆ្នាំ២០២៥ ចាប់នាវានេសាទបរទេស២គ្រឿង គឺនាវាតៃវា់ន់មួយគ្រឿង និងនាវាកូរ៉េខាងត្បូងមួយគ្រឿង ។
ទំនាស់រវាងចិននិងជប៉ុនមានច្រើនណាស់ ពិសេសទំនាស់ដែនដី ។ ឧប្បត្តិហេតុជាច្រើនកើតមានរួចហើយរវាងបណ្ដានាវាចិននិងជប៉ុន នៅជិតប្រជុំកោះដែលចិនហៅកោះ DiAOYU គ្រប់គ្រងដោយជប៉ុនតែចិនទាមទារយក ៕
ចែករំលែកព័តមាននេះ