ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុនៅកណ្ដាលសមុទ្រ៖ នាវាចម្បាំងអាមេរិក២គ្រឿងបុ.កគ្នា​

7 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តាម​ព័ត៌មាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​ទូរទស្សន៍​អា​មេរិ​ក ABC NEWS ថា នាវាចម្បាំង​អា​មេ​រិ​ក​២​គ្រឿង​បាន​បុក​គ្នា កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ…

សហរដ្ឋអាមេរិក ៖ តាម​ព័ត៌មាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​ទូរទស្សន៍​អា​មេរិ​ក ABC NEWS ថា នាវាចម្បាំង​អា​មេ​រិ​ក​២​គ្រឿង​បាន​បុក​គ្នា កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ ក្នុង​សមុទ្រ​កា​រ៉ា​អ៊ី​ប ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​ផ្ក​ត់​ផ្គង់​មួយ​ក្នុង​សមុទ្រ បណ្ដាល​ឲ្យ​ទាហាន​២​នាក់​របួសស្រាល ។
ការ​បុក​គ្នា​នោះ កើត​មាន​រវាង​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​USS TRUXTUN​និង​នាវា​ទ្រទ្រង់​ភស្ដុ​ភារ​USNS SUPPLY ។ នាវា​ទាំង​២​គ្រឿង​នោះ បើក​អែប​គ្នា​ដើម្បី​ផ្ទេរ​ប្រេង​និង​សម្ភារ​ពេល​បុក​គ្នា​កើត​មាន​។

កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ទាហាន​២​នាក់​ដែល​ត្រូវ​របួស​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត​ទេ​។ នាវា​ទាំង​២​គ្រឿង​ក្រោយ​បុក​គ្នា​អាច​បន្ត​បើកបរ​បាន ហើយ​ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​ឧប្បត្តិ​ហេតុនេះ​។

នាវា​ពិឃាត​ដែល​បុក​គ្នា​បាន​ចាក​ចេញពី​កំពង់​ផែ​NORFOLK កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ​មក​ចូលរួម​ជាមួយ​កង​នាវាចម្បាំង​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​ច្រើន​ក្នុង​តំបន់​។ នាវាចម្បាំង​អា​មេ​រិ​ក​ដល់​១១​គ្រឿង បច្ចុប្បន្ន​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ​USS GERALD FORD៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ