សង្គ្រាមអ៉ីរ៉ង់ ៖ ស្នូរផ្ទុះខ្លាំងៗនិងភ្លើងឆាបឆេះកើតមាននៅក្រុងអ៉ីស្ប៉ាហាន់ ភាគកណ្ដាលអ៉ីរ៉ង់ កាលពីទៀបភ្លឺថ្ងៃទី៣១ មីនា ។ ការវាយប្រហារនោះ បណ្ដាលឲ្យមានការជះអណ្ដាតភ្លើងដ៏ធំទៅលើអាកាស ។

បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញដុំភ្លើងដ៏ធំ និងពពកផ្សែងខ្មៅយ៉ាងក្រាស់ជះទៅលើអាកាសនាពេលយប់ ព្រមទាំងស្នូរផ្ទុះដទៃទៀតនៅតំបន់ជុំវិញក្រុងអ៉ីស្ប៉ាហាន់ដែលមានមូលដ្ឋានអាកាសចរណ៍ធំមួយ និងមានទីតាំងនានា ទាក់ទិនជាមួយនុយក្លេអ៊ែរ ។

ឧប្បត្តិហេតុទាំងនោះ កើតមានពេលដែលការវាយប្រហារគ្នាទៅវិញទៅមកកើតមានរវាងអ៉ីរ៉ង់ អាមេរិក និងអ៉ីស្រាអែល ដោយការវាយប្រហារទាំងនោះសំដៅជាពិសេសលើបណ្ដាទីតាំងយោធានិងយុទ្ធសាស្ត្រ ៕
ចែករំលែកព័តមាននេះ