ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿទេ​ ដែល​លោកត្រាំថា​ នឹង​បញ្ចប់​សង្គ្រាមអ៉ីរ៉ង់​២​ទៅ៣សប្ដាហ៍​​ទៀត

1 នាទី មុន

សង្គ្រាមអ៉ីរ៉​ង់ ៖ នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​នា​ថ្ងៃ​ទី​៣១​ មីនា​ថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​អ៉ី​រ៉​ង់​ពី​២ ​ទៅ​៣​ស​ប្ដា​ហ៍​៦​ទៀត ក្រោយ​ពី​ជាង​១​ខែ​នៃ​សង្គ្រាម​ប្រឆាំង​ប្រទេស​នេះ​ ។…

សង្គ្រាមអ៉ីរ៉​ង់ ៖ នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​នា​ថ្ងៃ​ទី​៣១​ មីនា​ថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​អ៉ី​រ៉​ង់​ពី​២ ​ទៅ​៣​ស​ប្ដា​ហ៍​៦​ទៀត ក្រោយ​ពី​ជាង​១​ខែ​នៃ​សង្គ្រាម​ប្រឆាំង​ប្រទេស​នេះ​ ។

លោក​ត្រាំ​អះអាង​ថា​ គ្មាន​ហេតុផល​អ្វី​ដែល​យើង​ស្ថិត​នៅ​អ៉ី​រ៉​ង់​ក្នុង​ពេល​យូរ​មិន​កំណត់​មួយ​នោះ​ឡើយ​ ។ លោក​ថា​ អា​មេ​រិ​កបាន​កម្ទេច​រួច​ហើយ មួយ​ផ្នែក​ធំ​នៃ​សមត្ថភាព​ផលិត​មី​ស៊ីល​របស់​អ៉ី​រ៉​ង់​។ យើង​នឹង​បញ្ចប់​ការងារ​របស់​យើង​ហើយ​ខ្ញុំ​គិត​ថា គ្នុ​ង​ពេល​២​ស​ប្ដា​ហ៍ ​ឬ​ប៉ុន្មាន​ថ្ងៃ​បន្ថែម​ពី​នេះ​ឬ​តិច​ជាង​នេះ​ទៀត យើង​នឹង​បញ្ចប់​ការងារ​របស់​យើង​ហើយ​។

លោក​លើក​ឡើង​ម្យ៉ាងទៀត​ថា វា​អាច​ដែល​យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ពេល​បន្តិចទៀត​ ។ អ្វី​ៗ​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ចាក​ចេញពី​អ៉ី​រ៉​ង់ ហើយ​យើង​នឹង​ធ្វើ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ និង​ដោយ​ប្រញាប់ប្រញាល់​។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​បាន​ស្នើ​នា​ពេល​មុន​នេះ​បន្តិច​ដល់​បណ្ដា​ប្រទេស​ដែល​មិន​ជួយ​សហរដ្ឋអាមេរិក​គ្នុ​ង​ការ​វាយប្រហារ​អ៉ី​រ៉​ង់ ហើយ​ដែល​មិន​ព្រម​ទិញ​ប្រេង​អា​មេ​រិ​ក​ឲ្យ​នាំ​គ្នា​មក​កាន់​ច្រក​សមុទ្រ​ហ័​រ​មូស គ្រាន់តែ​ដើម្បី​ទទួល​បាន​ប្រេង​។

លោក​ត្រាំ​អះអាង​ជា​ថ្មី​ នា​យប់​ថ្ងៃ​ទី​៣១​ មីនា​ ថា ប្រសិនបើ​បារាំង​និង​ប្រទេស​ផ្សេង​ៗ​ទៀត​ចង់បាន​ប្រេង ​នោះ​ពួក​គេ​មាន​តែ​លើកគ្នា​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ សហរដ្ឋអាមេរិក​គ្មាន​អ្វី​ត្រូវធ្វើ​ក្នុង​ច្រក​សមុទ្រ​នោះ​ទៀត​ទេ​ ។ អ្វី​ដែល​កើត​មាននៅ​ច្រក​សមុទ្រ​ហ័​រ​មូស​យើង​លែង​ស​ម្លឺ​ង​មើល​ទៀត​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ