ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំផឹកកាហ្វេ ‘ទទេ’ នៅពេលព្រឹក! មកស្គាល់អាហារ ៩ មុខដែលជួយបញ្ឆេះថាមពលខួរក្បាលទ្វេដង

1 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេមួយកែវ គឺជាទម្លាប់ដ៏ល្អសម្រាប់ខួរក្បាល ប៉ុន្តែវានឹងកាន់តែប្រសើរប្រសិនបើអ្នកចេះចាប់គូជាមួយអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ។ បើតាមការសិក្សា កាហ្វេខ្មៅមិនត្រឹមតែជួយឱ្យស្វាងភ្នែកប៉ុណ្ណោះទេ តែវាថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនការដុតរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេមួយកែវ គឺជាទម្លាប់ដ៏ល្អសម្រាប់ខួរក្បាល ប៉ុន្តែវានឹងកាន់តែប្រសើរប្រសិនបើអ្នកចេះចាប់គូជាមួយអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ។

បើតាមការសិក្សា កាហ្វេខ្មៅមិនត្រឹមតែជួយឱ្យស្វាងភ្នែកប៉ុណ្ណោះទេ តែវាថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនការដុតរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងអាល់ហ្សៃមឺរផងដែរ។ ទោះជាយ៉ាងណា ដើម្បីទទួលបានសុខភាពល្អបំផុត អ្នកគួររក្សាបរិមាណកាហ្វេអ៊ីនមិនឱ្យលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃ (ប្រហែល ៤ កែវ) និងជៀសវាងការដាក់ស្ករ ឬដោះគោច្រើនហួសកម្រិត។

ដើម្បីឱ្យកាហ្វេពេលព្រឹករបស់អ្នកកាន់តែមានប្រសិទ្ធភាព អ្នកអាចញ៉ាំវាជាមួយអាហារ ៩ យ៉ាងដែលជួយទ្រទ្រង់រាងកាយបានពេញមួយថ្ងៃ។ ស៊ុត ជាប្រភពប្រូតេអ៊ីនខ្ពស់ដែលជួយឱ្យឆ្អែតបានយូរ ប៉ុន្តែអ្នកគួរញ៉ាំវាបន្ទាប់ពីផឹកកាហ្វេរួចប្រហែល ១ ទៅ ២ ម៉ោង ដើម្បីកុំឱ្យកាហ្វេរំខានដល់ការស្រូបយកជាតិដែក។ ចំណែក គ្រាប់ធញ្ញជាតិ (Chia Seeds, Flaxseeds, Nuts) និង ស្រូវសាលី​ គឺជាជម្រើសដ៏អស្ចារ្យព្រោះវាសម្បូរទៅដោយជាតិសរសៃ ​ជួយសម្រួលប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់អាក្រក់។

សម្រាប់អ្នកដែលចូលចិត្តរសជាតិស្រស់ស្រាយ ការញ៉ាំ យ៉ាអួក្រិក​ ជាមួយ ផ្លែឈើអម្បូរ ប៊ឺរី ​ផ្លែបឺរ​ នឹងផ្ដល់នូវវីតាមីន និងខ្លាញ់ល្អដែលជួយការពារការរលាកក្នុងរាងកាយ និងពង្រឹងប្រព័ន្ធការពារសតិបញ្ញា។ បន្ថែមពីនេះ ប្រសិនបើអ្នកមានពេលរៀបចំ គ្រាប់ធញ្ញជាតិចម្រុះ ​ ដោយខ្លួនឯង វានឹងជួយឱ្យអ្នកទទួលបានថាមពលពេញលេញដោយមិនចាំបាច់បារម្ភរឿងលើសជាតិស្ករពីផលិតផលកែច្នៃ។ ការបញ្ចូលអាហារទាំងនេះទៅក្នុងអាហារពេលព្រឹក រួមជាមួយកាហ្វេខ្មៅមួយកែវ នឹងក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការធ្វើឱ្យរាងកាយមានកម្លាំង និងស្មារតីវៃឆ្លាតពេញមួយថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ