ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌាក្លាយជាអតិថិជនធំជាងគេ៖ ឥណ្ឌាសម្រេច​ទិញយន្តហោះប្រដេញ Rafale ពីបារាំងចំនួន១១៤គ្រឿង

6 ម៉ោង មុន

ប្រទេស​ឥណ្ឌា ៖ ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​បាន​អនុម័ត ​កាលពី​ថ្ងៃ​ទី​១២​ កុម្ភៈ លើ​ការ​ទិញ​យន្តហោះ​ប្រដេញ​បារាំង​ធុន​RAFALE​ថ្មី​ដល់​ជាង​១០០​គ្រឿង ដែល​នោះ​ជា​ជំហាន​សំខាន់​​ឆ្ពោះទៅ​រក​កុងត្រា​ធំ​ជា​ប្រវត្តិសាស្ត្រ ដែល​ស្វាគមន៍​ដោយ​វិមាន​ប្រធានា​ធិបតី​បារាំង មុន​ទស្សនកិច្ច​របស់​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​នៅ​ឥណ្ឌា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​…

ប្រទេស​ឥណ្ឌា ៖ ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​បាន​អនុម័ត ​កាលពី​ថ្ងៃ​ទី​១២​ កុម្ភៈ លើ​ការ​ទិញ​យន្តហោះ​ប្រដេញ​បារាំង​ធុន​RAFALE​ថ្មី​ដល់​ជាង​១០០​គ្រឿង ដែល​នោះ​ជា​ជំហាន​សំខាន់​​ឆ្ពោះទៅ​រក​កុងត្រា​ធំ​ជា​ប្រវត្តិសាស្ត្រ ដែល​ស្វាគមន៍​ដោយ​វិមាន​ប្រធានា​ធិបតី​បារាំង មុន​ទស្សនកិច្ច​របស់​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​នៅ​ឥណ្ឌា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ។

តាម​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធានាធិបតី​បារាំង​ និង​ប្រភព​មួយ​ក្នុង​ផ្ទៃ​ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​ថា ភ្លើង​ខៀវ​របស់​ឥណ្ឌា​ផ្ដោត​លើ​ការ​ទិញ​យន្តហោះ​RAFALE ១១៤​គ្រឿង​។ តួលេខ​នោះ​ បើ​មានការ​បញ្ជាក់​ប្រាកដ ការ​ទិញ​យន្តហោះ​ធុន​នោះ​របស់​ឥណ្ឌា​ គឹ​ស្មើនឹង​ចំនួន​យន្តហោះ​RAFALE​ដែល​កងទ័ពអាកាស​បារាំង​មាន​សព្វថ្ងៃ ហើយ​វា​ជា​កុងត្រា​ធំ​បំផុត​នៃ​ការ​នាំ​ចេញ​យន្តហោះ​ប្រដេញ​RAFALE របស់​បារាំង ​។

មក​ដល់​ដំណាក់កាល​នេះ ​យន្តហោះ​RAFALE​នោះ​ ដែល​គេ​បញ្ជា​ទិញ​មាន​ដល់​២៩៩​គ្រឿង  ក្នុង​នោះ​ ៨០​គ្រឿង​បញ្ចា​ទិញ​ដោយ​អេ​មី​រ៉ាត់​អា​រា់ប់​រួម​ ។ ឥ​ណា្ឌ​បាន​បញ្ជា​ទិញ​៣៦​គ្រឿង​រួច​ហើយ​ កាលពី​ឆ្នាំ​២០១៦​និង​កាលពី​ឆ្នាំទៅ​មិ​ញ​បញ្ជា​ទិញ​RA​FALE MARINE ២៦​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ