ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់រលត់! ករណីឆេះ​ឃ្លាំង​ស្តុក​គ្រឿង​ជ័រ ឃ្លាំង​ស្តុក​ក្រដាស និង​ផ្ទះ​ជា​ច្រើន​ខ្នង ស្ពានអាកាសស្ទឹងមានជ័យ កាលពីទៀបភ្លឺ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ជ័រ ឃ្លាំង​ស្រុក​គ្រឿង​រថយន្ត ឃ្លាំង​ក្រដាស ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ឆ្នាំ​២០២៦ ចំនុច​ឃ្លាំង​ស្តុក​គ្រឿង​ជ័រ…

រាជធានីភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ជ័រ ឃ្លាំង​ស្រុក​គ្រឿង​រថយន្ត ឃ្លាំង​ក្រដាស ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ឆ្នាំ​២០២៦ ចំនុច​ឃ្លាំង​ស្តុក​គ្រឿង​ជ័រ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ភ្លើង​ឆេះ​ចេញពី​ឃ្លាំង​ស្តុក​កែវ​និង​គ្រឿង​ជ័រ ផ្អើល​ពលរដ្ឋ​នៅ​ក្បែរ​នោះ នាំ​គ្នា​បាញ់​ពន្លត់​ដែរ តែ​មិន​រល​ត់ក៍​បន្ត​រាលដាល​ដល់​ឃ្លាំង​ស្តុក​គ្រឿង​ឡាន និង​បន្ត​ដល់​ឃ្លាំង​ស្តុក​ក្រដាស ឃ្លាំង​ស្តុក​គ្រឿង​ជ័រ ហើយ​រាលដាល​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជា​បន្តបន្ទាប់ ទើប​ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​ផង​ដែរ ករណី​នេះ​បន្តិច​ក្រោយមក ឃើញ​មាន​វត្តមាន​រថយន្ត​ពន្លត់អគ្គីភ័យ គ្រប់​បណ្ដា​អង្គភាព​ផ្សេង​ៗ បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

ករណី​នេះ​គិត​មក​ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល អគ្គី​ភ័យ​ឆាបឆេះ​មិន​ទាន់​រលត់​អស់​នៅឡើយ​ទេ ។ អគ្គី​ភ័យ​នេះ​ឆេះ​ខូចខាត​អស់​ឃ្លាំង​៦ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០​ខ្នង ។ ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​ឆាបឆេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ