ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី១៣ ដល់​ ១៥ ខែកុម្ភៈ

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា​ស្ថានភាពអាកាសធាតុសម្រាប់តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងនៅតែបន្តមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។ ស្ថានភាពជាក់ស្តែងនៅតាមតំបន់មាត់សមុទ្រមានដូចជា…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា​ស្ថានភាពអាកាសធាតុសម្រាប់តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងនៅតែបន្តមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

ស្ថានភាពជាក់ស្តែងនៅតាមតំបន់មាត់សមុទ្រមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។ សីតុណ្ហភាពនៅក្នុងតំបន់នេះនឹងមានអប្បបរមា ២២°C និងអតិបរមា ៣៤°C។ ខ្យល់នឹងបក់បោកមកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ចំពោះស្ថានភាពសមុទ្រ រលកសមុទ្រនឹងមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,២៥ ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ