ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី​ជោគជ័យក្នុងការបង្ហោះផ្កាយរណបឧតុនិយម​ជំនាន់ថ្មី ​

3 ម៉ោង មុន

ទីក្រុងមូស្គូ៖ សាជីវកម្មអវកាសរុស្ស៊ី Roscosmos បានបង្ហោះផ្កាយរណបឧតុនិយម Elektro-L លេខ ៥ ទៅកាន់គន្លងតារាវិថីដោយជោគជ័យ ចេញពីមូលដ្ឋានអវកាស Baikonur…

ទីក្រុងមូស្គូ៖ សាជីវកម្មអវកាសរុស្ស៊ី Roscosmos បានបង្ហោះផ្កាយរណបឧតុនិយម Elektro-L លេខ ៥ ទៅកាន់គន្លងតារាវិថីដោយជោគជ័យ ចេញពីមូលដ្ឋានអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុ និងការតាមដានបរិស្ថានសកល។ ​នេះបើយោងតាមសារព័ត៌មាន AP និង Xinhua ចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។

ព្រឹត្តិការណ៍នេះគឺជាការវិលត្រឡប់មកវិញដ៏សំខាន់នៃស្រឡាយរ៉ុក្កែតធុនធ្ងន់ Proton-M ដែលបានផ្អាកសកម្មភាពបង្ហោះអស់រយៈពេល ៣ ឆ្នាំមកហើយ ចំពេលដែលវិស័យអវកាសរុស្ស៊ីកំពុងព្យាយាមបង្ហាញពីស្ថិរភាពបច្ចេកវិទ្យារបស់ខ្លួន ក្នុងស្ថានភាពដែលរងសម្ពាធទណ្ឌកម្មពីអន្តរជាតិ។ ការបង្ហោះលើកទី ៤៣០ ក្នុងប្រវត្តិសាស្ត្រនៃរ៉ុក្កែតប្រភេទនេះ មិនត្រឹមតែជាជោគជ័យផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអវកាសរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ក្នុងយុគសម័យនៃការប្រកួតប្រជែងអវកាសដ៏ខ្លាំងក្លា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ