ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យកាំមេរាស្វ័យប្រវត្តិ ដែលដាក់ក្នុងតំបន់គ្រប់គ្រងធនធានជលផលសមុទ្រព្រែកកំពង់ស្មាច់ ខេត្ត​ព្រះ​សីហ​នុ​

2 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក អ៊ុ​ក សំ​អន នាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ស្មាច់ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សហគ្រាស ហ្វី​ស៊ី​ង អេកូ​ឡូ​ជី​ខ​ល អេ​ន​ធើ​ប្រាយ…

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក អ៊ុ​ក សំ​អន នាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ស្មាច់ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សហគ្រាស ហ្វី​ស៊ី​ង អេកូ​ឡូ​ជី​ខ​ល អេ​ន​ធើ​ប្រាយ (Fishing Ecological Enterprise) ឬ​អង្គការ​សត្វ​ខ្លាត្រី ចុះ​អនុវត្ត​ការងារ​បច្ចេកទេស​ក្នុង​តំបន់​ការពារ នៅថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះបើតាមមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ ​។

ក្រុមការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ​កាមេរ៉ា​ស្វ័យប្រវត្តិ (Camera Traps) ដែល​បាន​ដំឡើង​នៅ​ក្នុងតំបន់​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ (MFMA) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​កំណត់​វត្តមាន​សត្វ​ខ្លាត្រី និង​ប្រភេទ​សត្វ​កម្រ​ដទៃ​ទៀត ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ ដើម្បី​ដាក់​ចេញ​ នូវ​វិធានការ​ការពារ និង​អភិរក្ស​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស​ ។

តំបន់​ព្រែក​កំពង់​ស្មាច់ គឺជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​ជីវចម្រុះ​សមុទ្រ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​គឺជា​តំបន់​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិរក្ស​សត្វ​ខ្លាត្រី ដែល​ជា​ប្រភេទ​សត្វ​កំពុង​រង​ការ​គំរាមកំហែង​។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ស្វ័យប្រវត្តិ គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដល់​មន្ត្រី​ជំនាញ ក្នុង​ការ​អង្កេត​តាមដាន​ដោយ​មិន​រំខាន​ដល់​ជម្រក​ធម្មជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ