ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ ១​លាន ៥​សែន​ដុល្លារ គាំទ្រ​ដល់​ការ​ស្តារ​ជីវភាព​រស់នៅ​តាម​តំបន់​ព្រំដែន​ដែល​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឯកអគ្គរាជទូត អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី រួម​ជាមួយ​លោកស្រី ផាក ឃ្យុ​ង​ណា​ន​តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP)​ប្រចាំ​កម្ពុជា…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឯកអគ្គរាជទូត អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី រួម​ជាមួយ​លោកស្រី ផាក ឃ្យុ​ង​ណា​ន​តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP)​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី គម្រោង​ជំនួយ​ឥត​សំណង “​ការ​ស្តារ​ជីវ​ភា​រស់នៅ និង​លើកកម្ពស់​អាហារូបត្ថម្ភ​នៅ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន (​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ WFP) ដែល​មាន​ទឺ​ក​ប្រាក់​សរុប​ចំនួន​២២០ លាន​យ៉េន (​ប្រមាណ​១ លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​) ។

ឯកឧត្តម​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

ជំនួយ​នេះ​នឹង​ផ្តល់​ជា​ប័ណ្ណ​អង្ករ និង​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ ព្រំដែន​រួម​ទាំង​ជនភៀសសឹក​កំពុង​ជ្រកកោន​នៅ​តំបន់​ភាស​សឹក​តាម​តំបន់​ព្រំដែន​របស់​កម្ពុជា ជនភៀសសឹក​ដែល​បាន​ត្រឡប់​ទៅ​លំនៅ​ស្ថាន​ដើម​វិញ និង​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ផង​ដែរ​។

ជំនួយ​នេះ​នឹង​រួមចំណែក​ដល់​ការ​កសាង​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដែល​ខូចខាត និង​ជួយ​ស្តារ​ជីវភាព​រស់នៅ និង​កែ​លម្អ​អាហារូបត្ថម្ភ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ