ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការរួមគ្នានៅប៉ាស៊ីហ្វិក៖ កងម៉ារីនម៉ិច​ស៊ិក និងឆ្មាំឆ្នេរសមុទ្រអាមេរិក ស្ទាក់ចាប់បានកូកាអ៊ីនច្រើនតោន

5 ម៉ោង មុន

អា​មេ​រិ​ក​-ម៉ិចស៊ិក ៖ កង​ម៉ា​រី​នម៉ិចស៊ិក ​និង​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក  ចាប់​គ្រឿងញៀន​កូ​កា​អ៊ី​ន​​បានជា​ច្រើន​តោន​ ក្នុង​ប្រតិបត្តិការ​រួម​គ្នា​មួយ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក ​។ នេះ​ជា​ការ​ប្រកាស​ កាលពី​ថ្ងៃ​ទី​១១ ​កុម្ភៈ​…

អា​មេ​រិ​ក​-ម៉ិចស៊ិក ៖ កង​ម៉ា​រី​នម៉ិចស៊ិក ​និង​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក  ចាប់​គ្រឿងញៀន​កូ​កា​អ៊ី​ន​​បានជា​ច្រើន​តោន​ ក្នុង​ប្រតិបត្តិការ​រួម​គ្នា​មួយ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក ​។ នេះ​ជា​ការ​ប្រកាស​ កាលពី​ថ្ងៃ​ទី​១១ ​កុម្ភៈ​ របស់​កង​ម៉ារី​នម៉ិចស៊ិក ​។

A handout photo released by the Mexican Navy and Secretary for National Defence shows seized packages of what is alleged to be cocaine found in a semi-submersible vessel that was intercepted off the Pacific coast of the southern state of Guerrero, at the port of Acapulco, Guerrero state, Mexico, on June 27, 2025. Mexican navy officials seized 3.5 tonnes of cocaine hidden in a semi-submersible vessel off the Pacific coast, authorities said. (Photo by Handout / Mexican Navy / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / MEXICAN NAVY” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS

កង​ម៉ា​រី​នម៉ិចស៊ិក​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ហួស​ពី​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់ម៉ិចស៊ិក​មាន​ន័យ​ថា នៅ​ខាងក្រៅ​ដែនទឹក​ម៉ិចស៊ិក​ ។

ប្រតិបត្តិការ​រួម​គ្នា​នេះ​ធ្វើ​ឡើង ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ក្រោយ​ការ​គំរាម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណាំ​ត្រាំ វាយប្រហារ​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ម៉ិចស៊ិកតាម​ជើង​គោក  និង​ការ​វាយប្រហារ​របស់​កងទ័ព​អា​មេ​រិ​ក ប្រឆាំង​បណ្ដា​នាវា​ដែល​ចោទ​ថា​ ប្រើ​សម្រាប់​ដឹក​គ្រឿងញៀន ក្នុង​តំបន់​កា​រ៉ាអ៊ីប​ និង​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក ​។

កង​ម៉ា​រី​ន​ម៉ិចស៊ិក​គូសបញ្ជាក់​ថា ថង់​ចំនួន​១៨៨​តំណាង​ឲ្យ​កូ​កា​អ៊ីន​ច្រើន​តោន​ ត្រូវ​ចាប់​បាន​ ។ គ្រឿងញៀន​ទាំងនេះ​ រក​ឃើញ​លើ​នាវា​មួយ​គ្រឿង ដែល​កំពុង​បើកបរ​នៅ​ខាងលិច​កោះ​CLARION ចម្ងាយ​ប្រមាណ​ជា​១១០០​គីឡូម៉ែត្រ ពី​កំពង់​ផែ​MANZ​ANILLO ក្នុង​រដ្ឋ​កូ​លី​ម៉ា​ភាគ​ខាងលិច​ម៉ិចស៊ិក ​។ កង​ម៉ា់​រី​នម៉ិចស៊ិក​ ក៏​រាយការណ៍​ដែរ​ពី​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់ ​តែ​មិន​បញ្ជាក់​ពី​ចំនួន​ឡើយ​ ។  

ប្រធានាធិបតី​ម៉ិចស៊ិក ​លោកស្រី​ក្លូ​ឌី​យ៉ា​សាំង​បា​អ៊ុ​ម​មុន​នេះ​ថ្លែង​ថា លោកស្រី​នឹង​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​អា​មេ​រិ​ក​លើក​ចូល​ប្រទេស​លោកស្រី  ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ម៉ិចស៊ិក ក៏​ទោះបី​លោក​ត្រាំ​ទទូច​លើ​អន្តរាគមន៍​របស់​កងកម្លាំង​យោធា​អា​មេ​រិ​ក ក្នុង​ដែនដី​ម៉ិចស៊ិក​ក៏​ដោយ​ ។

លោក​ត្រាំ​បាន​គំរាម​ដាក់​ពន្ធគយ​ខ្ពស់​លើ​ម៉ិចស៊ិក ជា​មធ្យោបាយ​គាបសង្កត់ ដើម្បី​ឲ្យ​ប្រទេស​នោះ​ បង្កើន​ការ​ចាប់ខ្លួន​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​និង​ចាប់​គ្រឿងញៀន​ ។

ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ​ ថា បាន​កម្ទេច​បណ្ដា​ដ្រូ​ន​របស់​ពួក​រត់​ព​ន្ធ​​​គ្រឿងញៀន​ម៉ិចស៊ិក​នៅ​ជិត​ព្រំដែន​ជាមួយ​អា​មេ​រិ​ក ​។ ដែល​រឿង​នោះ ​តម្រូវ​ឲ្យ​មានការ​បិទ​រយៈពេល​ច្រើន​ម៉ោង ព្រ​លាន​យន្តហោះ​អា​មេ​រិ​កែ​អ​ល​ប៉ា​សូ​ ។

ម្យ៉ាងវិញទៀត ​លោកស្រី​ប្រធានាធិបតី​ម៉ិចស៊ិក​អះអាង​ថា  រដ្ឋាភិបាល​លោកស្រី​មិន​ទាន់​ទទួល​បាន​សេចក្ដីរាយការណ៍​ណាមួយ រៀបរាប់​ពី​បណ្ដា​ដ្រូ​ន​របស់​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន នៅ​តាម​ព្រំដែន​ជាមួយ​អា​មេ​រិ​ក​នៅឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ