រាជធានីភ្នំពេញ ៖ ជនសង្ស័យជនជាតិចិននិងខ្មែរចំនួន ២៤ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៥ ករណីផ្សេងគ្នាត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ ២០២៦។
តាមនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបង្ហាញមុខនៅពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកំរិតធ្ងន់បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពចំនួន៥ករណីផ្សេងគ្នា។
តាមនគរបាលបានឲ្យដឹងទៀតថា នៅក្នុងនោះ ជនជាតិចិននិងខ្មែរចំនួន ៥នាក់ត្រូវបានកម្លាំងនគរបាបព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់វាយជនជាតិ ចិនបង្ខំចូលក្នុងរថយន្តគំរាមផ្ដិតមេដៃនៅលើឯកសារកាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥ និង ៣០នាទី នៅចំណុចបុរីវិមានភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនោះ១-ឈ្មោះ សួន ចាន់ថារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខររបរ អ្នកបើកបររថយន្ត ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខមិនចាំ ក្រោលគោ គីឡូម៉ែតលេខ៦ ឫស្សីកែវ ភ្នំពេញ,២-ឈ្មោះ ជា ជា វណ្ណធុជ ភេទប្រុស អាយុ អាយុ ២៥ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ជនជាតិខ្មែរ ស្នាក់នៅផ្ទះ ជួល ណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ៣-ឈ្មោះ មាស ឈន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ សន្តិសុខ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ,៤-ឈ្មោះ ថាង 1 ជើង (TANG PENG) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី នៅអគារសី ធានខុង ជនជាតិចិន ស្នាក់នៅបច្ចុប្បន្ន ក្នុងអគារពាណិជ្ជកម្មយីហោជាន់សីធានខុង ម្តុំកោះពេជ្រ ង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកអគារពាណិជ្ជកម្មជាន់ស ជាន់សីធានខុងនិង៥.ឈ្មោះ ផឹង ស៊ានសួយ (PENG XIANGSHUI) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី នៅអគារសីធានខុង ជនជាតិចិន ស្នាក់នៅបច្ចុប្បន្ន ក្នុងអគារពាណិជ្ជកម្មយីហោជាន់សីធានខុង ម្តុំ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរបុគ្គលិកអគារពាណិជ្ជកម្មជាន់ សីធានខុង ។
ចំណែកជនរងគ្រោះ ឈ្មោះ លីង ជើងហ័ង LIN JINGHUANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បើកបររថយន្ត ស្នាក់នៅ បុរីវិមានភ្នំពេញ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតរួមមាន៖រថយន្តចំនួន ០២គ្រឿង,មួយគ្រឿង ម៉ាក TOYOTA HILUX REVO ពាក់ផ្លាកលេខ ភ្នំពេញ 2CI-1670 ពណ៌ខ្មៅ ចំនួន ០១គ្រឿង (ជា រថយន្តធ្វើសកម្មភាព)និង២. ម៉ាក TOYOTA GRANVIA ពាក់ផ្លាកលេខ ភ្នំពេញ 2BS-0888 ជារថយន្តធ្វើសកម្មភាព,ទូរស័ព្ទចំនួន ០៦គ្រឿង និងលិខិតឆ្លងដែនចំនួន ០២។
ដោយឡែកជនសង្ស័យចំនួន ១៩នាក់ទៀតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវបង្ក្រាបបន្ទាប់ពីធ្វើសកម្មភាពចំនួន ៤ ករណីផ្សេងគ្នាទៀត។នៅក្នុងនោះ១.ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់បន្ទាប់ពីធ្វើសកម្មភាពនៅចំណុច មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.ករណី ប៉ុនប៉ងឃាតកម្ម និងកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច មុខអគារដីភីក ក្នុងរថយន្តព្រុស ផ្លូវក្រសួងការ បរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល និងការិ. ធ្ងន់ និងកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០១ នាក់ នៅចំណុចសណ្ឋាគារDV ផ្លូវលេខ២ធ្នូ ភូមិ៤ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជនសង្ស័យ រូបនោឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន លិខិតឆ្លងដែន គ្មាន ប្រើប្រាស់សារធាតុញៀន ។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដករហូតអាវុធខ្លី ម៉ាកK៥៩ ចំនួន០១ដើម។
ករណីទី៣.លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរស័ព្ទ ម៉ាកIphone ១៧ Pro Max ពណ៌ទឹកប្រាក់កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៦វេលា ម៉ោង០៨និង១០នាទី នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនសង្ស័យម្នាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
និងករណីទី៤ លួចម៉ូតូ ម៉ាកហុងដា Scoopyពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1HH-៣៨០៧ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវឃាត់បានចំនួនម្នាក់។សរុបទាំង ៥ករណីចំនួន ២៤នាក់ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈនៅពេលនេះ។បន្ទាប់ពីបង្ហាញមកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ