ក្រសួងបរិស្ថាន បានប្រកាសកាលពីថ្ងៃត្រង់ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ ជាពិសេសនៅរាជធានីភ្នំពេញ មានករណីប្រែប្រួលគុណភាពខ្យល់មែន ប៉ុន្តែជាទូទៅគុណភាពខ្យល់នៅកម្ពុជា គឺនៅកម្រិតល្អនៅឡើយទេ ។

ប្រភពដដែលបញ្ជាក់ថា «ឧបករណ៍ត្រួតពិនិត្យ៥៩កន្លែង ឧបករណ៍ផ្កាយរណបចំនួន១កន្លែង និងរថយន្តចល័តចំនួន៣គ្រឿង បញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាល្អិតនិចល PM2.5 គិតជាមធ្យម តូចជាងកម្រិតស្តង់ដា៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺល្អ»។
ប្រភពដដែលបន្តថា កម្ពុជាមិនទាន់មានកម្រិតការបំពុលខ្យល់ ដល់កម្រិតប្រកាសអាសន្ន និងកំណត់ឱ្យមានវិធានការសុខភាពសាធារណៈនៅឡើយ ៕
ចែករំលែកព័តមាននេះ