ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ហ្វឺ​ជាមួយ​តែ​ទឹកកក ​៖ គ្រោះថ្នា.ក់ ឬ​គ្រាន់តែ​ពាក្យ​ចចាមអារ៉ាម?

5 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ព័ត៌មាន​ដែល​ថា​ការ​ញ៉ាំ​ហ្វឺ​សាច់​គោ​ជាមួយ​តែ​ទឹកកក បណ្ដាល​ឱ្យ​ខ្លាញ់​កក​ដុំ​ក្នុង​ក្រពះ និង​បង្ក​ជា​ជំងឺមហារីក គឺជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ទាល់តែ​សោះ​។ តាម​ការ​ពិត​ទៅ ទោះបីជា​ខ្លាញ់​សត្វ​អាច​កក​នៅ​ពេល​ប៉ះ​ភាព​ត្រជាក់​ក៏​ដោយ ប៉ុន្តែ​តែ​ទឹកកក​មិន​មាន​សីតុណ្ហភាព​ទាប​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ខ្លាញ់​ក្នុង​ហ្វឺ​កក​បាន​ឡើយ​។ ម្យ៉ាងវិញទៀត…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ព័ត៌មាន​ដែល​ថា​ការ​ញ៉ាំ​ហ្វឺ​សាច់​គោ​ជាមួយ​តែ​ទឹកកក បណ្ដាល​ឱ្យ​ខ្លាញ់​កក​ដុំ​ក្នុង​ក្រពះ និង​បង្ក​ជា​ជំងឺមហារីក គឺជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ទាល់តែ​សោះ​។

តាម​ការ​ពិត​ទៅ ទោះបីជា​ខ្លាញ់​សត្វ​អាច​កក​នៅ​ពេល​ប៉ះ​ភាព​ត្រជាក់​ក៏​ដោយ ប៉ុន្តែ​តែ​ទឹកកក​មិន​មាន​សីតុណ្ហភាព​ទាប​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ខ្លាញ់​ក្នុង​ហ្វឺ​កក​បាន​ឡើយ​។ ម្យ៉ាងវិញទៀត នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្រពះ កម្ដៅ​ក្នុង​រាង​កាយ​របស់​យើង (​ប្រហែល 37°C) នឹង​រំលាយ​ជាតិ​ខ្លាញ់​ទាំងនោះ​ឱ្យ​រាវ មុន​នឹង​ឈាន​ដល់​ដំណើរការ​រំលាយ​អាហារ ដូច្នេះ​វា​មិន​អាច​បង្ក​ជា​ការ​រលាក ឬ​ជំងឺមហារីក​ដូច​ការ​ភ័យ​ខ្លាច​នោះ​ទេ​។

ទោះជា​យ៉ាងណា ការ​ញ៉ាំ​តែ​ជាមួយ​ហ្វឺ​សាច់​គោ​នៅ​តែ​មាន​ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​។ នៅ​ក្នុង​តែ​មាន​សារធាតុ Tannin ដែល​រារាំង​ដល់​ការ​បឺត​ជញ្ជូន​ជាតិ​ដែក​ពី​សាច់​គោ​ទៅ​ក្នុង​រាង​កាយ​។ ដូច្នេះ ដើម្បី​ទទួល​បាន​សារធាតុចិញ្ចឹម​ពេញលេញ លោក​អ្នក​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​តែ​ដែល​ចត់​ខ្លាំង ឬ​ប្តូរ​មក​ញ៉ាំ​ភេសជ្ជៈ​ផ្សេង​ជំនួស​វិញ​។ បន្ថែម​ពី​នេះ ដើម្បី​សុខភាព​ល្អ អ្នកជំនាញ​ណែនាំ​ឱ្យ​ជ្រើសរើស​ហ្វឺ​ដែល​មានទឹក​ស៊ុប​ថ្លា (​មិនសូវ​មាន​ខ្លាញ់​) ដើម្បី​កាត់​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល និង​ត្រូវ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​រវាង​ជាតិ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ខ្លាញ់ និង​វីតាមីន​។

សរុប​មក ការ​ញ៉ាំ​ហ្វឺ​ជាមួយ​តែ​ទឹកកក​មិន​បង្ក​ជា​មហារីក​ឡើយ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​អត្ថប្រយោជន៍​ពី​ជាតិ​ដែក​ដែល​មាន​ក្នុង​សាច់​។ ការ​យល់​ដឹង​ពី​ការ​ពិត​វិទ្យាសាស្ត្រ នឹង​ជួយ​ឱ្យ​អ្នក​រីករាយ​ជាមួយ​អាហារ​ដែល​អ្នក​ស្រឡាញ់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​មាន​សុខភាព​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ