ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវាយបកលើលោកត្រាំ៖ សមា​ជិកសភាបក្សសា​ធារណរដ្ឋមួយចំនួន ងាកមកបោះឆ្នោតគាំទ្រ​ការលុបចោលពន្ធគយលើកាណាដា

2 ម៉ោង មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ សមាជិក​សភា​សាធារណរដ្ឋ​ច្រើន​រូប កាលពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ បាន​ចូលរួម​ប្រឆាំង​លោក​ដូ​ណា​ល់​ ត្រាំ ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អនុម័ត​លើ​ការ​លុប​ចោល​ពន្ធគយ​លើ​កា​ណា​ដា ដែល​នោះ​ជា​ការ​វាយបក​មួយ​សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក…

អា​មេ​រិ​ក​-​កា​ណា​ដា ៖ សមាជិក​សភា​សាធារណរដ្ឋ​ច្រើន​រូប កាលពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ បាន​ចូលរួម​ប្រឆាំង​លោក​ដូ​ណា​ល់​ ត្រាំ ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អនុម័ត​លើ​ការ​លុប​ចោល​ពន្ធគយ​លើ​កា​ណា​ដា ដែល​នោះ​ជា​ការ​វាយបក​មួយ​សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​គំរាម​បណ្ដា​សមាជិក​សភា​គណបក្ស​លោក​ដែល​ងាក​មក​បោះ​ឆ្នោត​គាំទ្រ​។

រឿង​នោះ​នៅ​ត្រូវ​ដាក់​ជូន​ព្រឹទ្ធសភា​អនុម័ត​បន្ត​។ ប៉ុន្តែ​ទោះបីជា​សភា​ទាំង​២​អនុម័ត​លើ​ឯកសារ​នោះ​ក៏​ដោយ វា​នឹង​ជា​កម្មវត្ថុ​នៃ​វេតូ​របស់​លោក​ត្រាំ ដែល​ប្រកាន់​យកពន្ធ​គយ​ជា​ស្នូល​នៃ​នយោ​បាយ​សេដ្ឋកិច្ច​របស់​លោក​។

ដូច្នេះ ​មាន​តែ​ការ​អនុម័ត​ជា​ថ្មី​ម្ដងទៀត​របស់​សភា​ទាំង​២ ឲ្យ​បាន​ក្នុង​សំឡេង​ភាគច្រើន​២​ភាគ​៣​ទើប​អាច​ទប់​វេតូ​របស់​ប្រធានាធិបតី​បាន​។ បែប​នេះ​មើលទៅ​ហាក់​មិន​អាច​ទៅ​រួច ព្រោះ​ពួក​អ្នក​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំង​២​។ ដូច្នេះ ​ការ​អនុម័ត​របស់​សភា​អា​មេ​រិ​កលើ​ដំណោះស្រាយ​នោះ វា​គ្រាន់តែ​ជា​និ​មិ្ម​​ត្ត​រូប​ប៉ុ​ណ្នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ