ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់ទឹកទន្លេនៅចំណុចមួយចំនួនស្រកជិតដល់កម្រិតស្ទើរដើរបាន

4 ម៉ោង មុន

កម្រិត​កម្ពស់​ទឹកទន្លេ​នៅ​ទន្លេសាប ត្រង់​ស្ពាន​ព្រែក​ក្តាម​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អះអាង​ថា បាន​កំពុង​តែ​ស្រក​ចុះ​ខ្លាំង ។ ប្រភព​ដដែល​បាន​អះអាង នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា នៅ​ថ្ងៃនេះ​កម្រិត​កម្ពស់​ទឹក​នៅ​ទីតាំង​នោះ…

កម្រិត​កម្ពស់​ទឹកទន្លេ​នៅ​ទន្លេសាប ត្រង់​ស្ពាន​ព្រែក​ក្តាម​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អះអាង​ថា បាន​កំពុង​តែ​ស្រក​ចុះ​ខ្លាំង ។

ប្រភព​ដដែល​បាន​អះអាង នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា នៅ​ថ្ងៃនេះ​កម្រិត​កម្ពស់​ទឹក​នៅ​ទីតាំង​នោះ គឺ​នៅ​កម្ពស់​១,៦៨​ម៉ែត្រ ប៉ុន្តែ​ថ្ងៃស្អែក​នឹង​ស្រក​ចុះ​ដល់​១,៦៤ ម៉ែត្រ​ហើយនឹង​បន្ត​ស្រក​ចុះ​ដល់​១,៥៩ ម៉ែត្រ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ។

ក្រៅពី​កន្លែង​នោះ កម្រិត​កម្ពស់​ទឹក​ដែល​កំពុង​ស្រក​ចុះ​ខ្លាំង​ដែរ​នោះ គឺ​មាននៅ​ទន្លេមេគង្គ​ម្តុំ​អ្នក​លឿង ដោយ​ទឹក​នៅ​ថ្ងៃនេះ គឺ​នៅ​កម្រិត​១,៨២ ម៉ែត្រ ហើយ​អាច​ស្រក​ចុះ​ដល់​១,៧៨ ម៉ែត្រ នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ដែរ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ