ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ក្រហម​៖ ជំនួយ​ឈា.ម ឬ​បំផ្លា.ញ​បេះដូង?

4 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សាច់​ក្រហម​ដូច​ជា​សាច់​គោ ជ្រូក និង​ពពែ គឺជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​សម្បូរ​បែប​ដែល​ផ្ដល់​ជាតិ​ដែក ប្រូតេអ៊ីន និង​វីតាមីន B យ៉ាងច្រើន​ដល់​រាង​កាយ​។ ទោះជា​យ៉ាងណា…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សាច់​ក្រហម​ដូច​ជា​សាច់​គោ ជ្រូក និង​ពពែ គឺជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​សម្បូរ​បែប​ដែល​ផ្ដល់​ជាតិ​ដែក ប្រូតេអ៊ីន និង​វីតាមីន B យ៉ាងច្រើន​ដល់​រាង​កាយ​។

ទោះជា​យ៉ាងណា សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ខ្វះ​ឈាម ការ​ទទួលទាន​សាច់​ក្រហម​ច្រើន​ហួសប្រមាណ​អាច​ជា​រឿង​គ្រោះថ្នាក់​ទៅ​វិញ ដោយសារ​វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។ នៅ​ពេល​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់ វា​នឹង​ទៅ​កកកុញ​តាម​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច និង​រឹង រារាំង​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង និង​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​គាំងបេះដូង​យ៉ាងធ្ងន់ធ្ងរ​។

ដើម្បី​រក្សា​សុខភាព​បេះដូង​ឱ្យ​បាន​ល្អ អ្នកជំនាញ​ណែនាំ​ឱ្យ​កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម​ឱ្យ​នៅ​ត្រឹម​មិន​លើស​ពី ៥០០ ក្រាម​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​គួរ​ជំនួស​មក​វិញ​នូវ​សាច់​ស​ដូច​ជា​សាច់​មាន់ ត្រី ឬ​ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ដូច​ជា​សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ​។ ការ​រៀបចំ​របប​អាហារ​ដែល​មាន​តុល្យភាព ដោយ​មាន​អាហារ​យ៉ាង​ហោច​ណាស់​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​ដែល​គ្មាន​ជាតិ​សាច់ នឹង​ជួយ​សម្រាល​បន្ទុក​ដល់​បេះដូង និង​តម្រងនោម​។

សរុប​មក អ្នក​មិន​ចាំបាច់​កាត់​ចោល​សាច់​ក្រហម​ទាំងស្រុង​នោះ​ទេ ព្រោះ​វា​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់ ប៉ុន្តែ​ការ​ញ៉ាំ​ក្នុង​បរិមាណ​តិចតួច រួម​ផ្សំ​ជាមួយ​បន្លែ​ផ្លែ​ឈើ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ គឺជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នកជំងឺ​បេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ