ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីសង្ឃឹមរបស់កុមារមានជំងឺបេះដូងពីកំណើត៖ បេសកកម្មរួមគ្នារវាងវេជ្ជបណ្ឌិតកម្ពុជា និងអាមេរិក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អា​មេ​រិ​ក (CHPAA) ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ ។

គម្រោង​ដ៏​វិសេសវិសាល​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​អនុវត្ត​ក្នុង​គោលបំណង​ជួយ​ព្យាបាល​ដល់​កុមារ​ទាំងឡាយ ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត រួម​ទាំង​ជំងឺ​បេះដូង​ផ្សេង​ៗ តាម​រយៈ​ព្យាបាល​វះកាត់​ដោយ​មិន​គិតថ្លៃ ដើម្បី​ផ្តល់​មក​វិញ​នូវ​សុខុមាលភាព និង​ជិ​វិត​ដ៏​ត្រចះត្រចង់ ដល់​កុមារ​កម្ពុជា ។

គម្រោង​នេះ ក៏​ជួយ​បណ្តុះបណ្តាល​បន្ថែម​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​វេជ្ជបណ្ឌិត​កម្ពុជា និង​វេជ្ជបណ្ឌិត​អា​មេ​រិ​ក ការ​ជួយ​ទ្រទ្រង់​ផ្នែក​ឧបករណ៍​បច្ចេកទេស​វះកាត់ និង​ការ​ជួយ​គាំទ្រ​ផ្នែក​ស្មារតី​គ្នា​ជាដើម​។

ឆ្លៀត​ក្នុង​វេលា​នេះ លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក​មន្ទីរពេទ្យ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អា​មេ​រិ​ក (CHPAA) ដែល​កំពុង​បម្រើ​ការ​ក្នុង​គម្រោង​នេះ ។

ជា​ក្តី​ថ្លែងអំណរគុណ លោក​ជំទាវ​បណ្ឌិត សូម​អរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​គុណភាព និង​ក្តី​ស្រឡាញ់​ដល់​កុមារ​កម្ពុជា និង​សូម​ជូនពរ​ឱ្យ គម្រោង​វះកាត់​បេះដូង​កុមារ ដំណើរការ​ដោយ​រលូន និង​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ