ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួច ចំរើន បញ្ជាឱ្យដោះស្រាយបន្ទាន់ករណីផ្លូវរអិលលើមហាវិថី ស៊ី ជីនពីង

58 វិនាទី មុន

ខេត្តកណ្តាល ៖ ឆ្លើយ​តប​នឹង​បញ្ហា​រអិល​យានជំនិះ​លើ​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) លោក គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ឆ្លើយ​តប​នឹង​បញ្ហា​រអិល​យានជំនិះ​លើ​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) លោក គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ចុះ​ដោះស្រាយ​ជា​បន្ទាន់ ។

លោក គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ បន្ទាប់​ពី​មាន​បញ្ហា​រអិល​យានជំនិះ ដោយសារ​ក្អែរ​ដី​,​ខ្សាច់​, ប្រេង​កៅស៊ូ ជាប់​តាម​កង់​រថយន្ត លើ​កំណាត់​មួយ​ចំនួន តាម​បណ្តោយ​ខ្សែ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ (​មហាវិថី​ស៊ីជី​ង​ពីង​) រួច​មក ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម​អភិបាល នៃ​គណ​អភិបាល​ខេត្តកណ្តាល រួច​មក​មន្ទីរ​សាធារណការ បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ចាត់ចែង​បន្ទាន់ ។

ដើម្បី​ទប់ស្កាត់​បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​នេះ​តាម​រយៈ ៖
-​ទី​១. គូស​គំនូស​ពញ្ញាក់​ស្មារតី ដាក់​ស្លាក​សញ្ញា​ប្រយ័ត្ន​រអិល​ពេល​ភ្លៀង និង​បំពាក់​ពីលើ​ដោយ​ភ្លើង​ពញ្ញាក់​ស្មារតី
-​ទី​២. ដុះលាង​ដី​,​ខ្សាច់​,​ប្រេង​កៅស៊ូ ប្រេងម៉ាស៊ីន ដែល​ជាប់​ល​ផ្ទៃ​ផ្លូវ
-​ទី​៣. ប្រើ​ម៉ាស៊ីន​ឆូត​បង្កើន​ភាព​គ្រើម
លោក គួ​ច ចំរើន បាន​បញ្ជាក់​ថា ក្នុងថ្ងៃនេះ​ដែរ ក្រុមការងារ​បាន​សំអាត​ដុះលាង ដី ខ្សាច់ ប្រេង​កៅស៊ូ និង​ប្រើ​ម៉ាស៊ីន​ឆូត​ភាព​គ្រើម ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ចន្លោះ​គ​.​ម 15+500 ដល់​គ​.​ម 16+000​។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ជាពិសេសក្នុងស្ថានភាពផ្លូវដែលមានដីខ្សាច់ ឬពេលមេឃភ្លៀង ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ