ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើត​ច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​, ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្រសួងយុត្តិធម៌​បាន​បង្កើត​ច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ។ បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​, ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្រសួងយុត្តិធម៌​បាន​បង្កើត​ច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ។

បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្រសួងយុត្តិធម៌​បាន​រៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បើក​ឆ្លង​កិច្ចប្រជុំ​អន្តរ​ស្ថាប័ន ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ផ្នែក​បច្ចេកទេស សំដៅ​ធានា​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ និង​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងយុត្តិធម៌ ។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ដែល​មានការ​ពាក់ព័ន្ធ រួម​មាន ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ធនាគារជាតិ​នៃ​កម្ពុជា​, ក្រុមប្រឹក្សា​អ្នក​ច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​, គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​, គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​អង្គភាព​នគរបាល​យុត្តិធម៌ ។

ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព​ជា​រួម​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» នេះ ។ ច្បាប់​ស្តី​ពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» នេះ នឹង​បង្កើត​បានជា​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​មួយ​ដ៏​សំខាន់ និង​ច្បាស់លាស់​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​, ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ។

បន្ថែម​ពី​នេះ ច្បាប់​នេះ ក៏​ត្រូវ​បាន​រៀបចំ​ឡើង ស្រប​តាម​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​នា​ពេល​កន្លងមក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ