ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជនប្រធា​នា​បតីកូ​ឡុំ​ប៊ី​​​ម្នាក់ សន្យា​វាយ​ប្រហារ​ពួក​រត់ពន្ធ​គ្រឿ.ង​ញៀ.ន

4 ម៉ោង មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ បេក្ខជន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី ជា​អ្នកប្រឆាំង​សំខាន់​មួយ​រូប ថ្លែង​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ថា បើ​លោក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​ប​តិ​នា​ខែឧសភា​ខាង​មុខ​នេះ នោះ​លោក​នឹង​បញ្ជា​ឲ្យ​វាយប្រហារ​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន តាំងពី​៩០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​អំណាច ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​អា​មេ​រិ​ក​ និង​អ៊ី​ស្រា​អែ​ល​។…

ប្រទេស​កូ​ឡុំ​ប៊ី ៖ បេក្ខជន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី ជា​អ្នកប្រឆាំង​សំខាន់​មួយ​រូប ថ្លែង​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ថា បើ​លោក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​ប​តិ​នា​ខែឧសភា​ខាង​មុខ​នេះ នោះ​លោក​នឹង​បញ្ជា​ឲ្យ​វាយប្រហារ​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន តាំងពី​៩០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​អំណាច ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​អា​មេ​រិ​ក​ និង​អ៊ី​ស្រា​អែ​ល​។

នៅ​ទីតាំង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត​នៅ​ក្រុង​បូ​ហ្គោ​តា បេក្ខជន​រូប​នោះ​លោក​អា​បេឡា​ដូ​ដឺ​ឡា​អេស​ព្រី​អែ​ល​ឡា សន្យា​អនុវត្ត​ផែនការ​ក្ដៅ​មួយ​ដើម្បី​ដណ្ដើម​ត្រួតត្រា តំបន់​ដ៏​ធំ​របស់​ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បណ្ដា​ក្រុម​ឧ្ទ​ទា្ទ​ម​និង​ពួក​រត់ពន្ធ​គ្រឿងញៀន ជាមួយ​ការ​បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់បែក លើ​បណ្ដា​ជំរំ​របស់​ពួក​រត់ពន្ធ​គ្រឿងញៀន​ភេរវកម្ម និង​បំផ្លា្ញ​បណ្ដា​ចម្ការ​កូ​កា​ដែល​ប្រើ​សម្រាប់​ផលិត​កូ​កា​អ៊ីន។

បេក្ខជន​ប្រឆាំង​ជា​មេធាវី​អាយុ​៤៧​ឆ្នាំ​រូប​នោះ មាន​បំណង​បំពាក់​ឲ្យ​កងទ័ព បណ្ដា​អាវុធ​ទំនើប បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត បណ្ដា​ដ្រូ​ន​ហើយ​ប្រាកដ​ណាស់​បង្កើន​ថវិកា​យោធា ដើម្បី​ពង្រីក​កងទ័ព​។ លោក​យល់​ថា​ផែនការ​នោះ​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​គ្មាន​ស​ម្ព្័​ន្ធ​ភាព​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋអាមេរិក​ និង​អ៊ីស្រា​អែ​ល​ទេ​នោះ​។

ដោយ​គ្មាន​បទ​ពិសោធន៍​នយោបាយ​ឬ​អាណត្តិ​សភា លោក​អា​បេឡា​ដូ​ដឺ​ឡា​អេស​ព្រី​អែ​ល​ឡា ជា​ពា​ណិ​ជ្ច​ករ​និង​ជា​មហាសេដ្ឋី​មួយ​រូប​ដែល​ឈរឈ្មោះ​ជា​បុគ្គល​មិនមែន​តំណាង​គណបក្ស​ណាមួយ តែ​លោក​ចង់​កម្ចាត់​ពួក​ធ្វេ​ង​និយម​កំពុង​កាន់​អំណាច​ ។ លោក​ជា​មេធាវី​ម្ចាស់​សហគ្រាស​សំណង់​និង​សហគ្រាស​ផលិត​ភេ​ស​ជ្ចៈ​ស្រា​។ សហ​ក្រាស​លោក​ជា​អ្នក​ផលិត​ជា​ពិសេស​ស្រា​រ៉ូ​ម​ដ៏​ល្បីល្បាញ ហើយ​ម្យ៉ាងទៀត​លោក​ជា​ម្ចាស់​របស់​ក្រុមហ៊ុន​ផលិត​សម្លៀក​បំបាក់​ម៉ាក​ល្បី​ៗ​ទៀត​ផង​៕