ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា បង្ហាញយុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងភាពម្ចាស់ការក្នុងអង្គភាពស៊ីម៉ាក់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ចែករំលែក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​តម្លៃ​មួយ ទាក់ទង​នឹង​ការ​កសាង​សមត្ថភាព​សុនខ​ជំនាញ ដែល​អាចយ​កមក​អនុវត្ត​ជាស​កល​បាន ក្នុង​កិច្ច​ការងារ​គ្រប់គ្រង និង​ដឹកនាំ…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ចែករំលែក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​តម្លៃ​មួយ ទាក់ទង​នឹង​ការ​កសាង​សមត្ថភាព​សុនខ​ជំនាញ ដែល​អាចយ​កមក​អនុវត្ត​ជាស​កល​បាន ក្នុង​កិច្ច​ការងារ​គ្រប់គ្រង និង​ដឹកនាំ ។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ភាព​ម្ចាស់​ការ ត្រូវការ​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ និង​គោលដៅ​ច្បាស់លាស់ ដោយ​មាន​ឆន្ទ​:​មុត​ស្រួច ផ្ចិតផ្ចង់ និង​ហ្មត់ចត់​ ក្នុង​ការ​អនុវត្ត​សកម្មភាព​ជាក់ស្តែង​នីមួយ​ៗ ដោយ​ចាប់ផ្តើម​តាំងពី​មិន​ទាន់​បើកភ្នែក​ស្គាល់​ភព​ផែនដី​មក​ម្ល៉េះ ។ នេះ​បើសិនជា ​ចង់បាន​សុនខ​មួយ មាន​សមត្ថភាព ខ្លាំង​ស្វាហាប់ និង​ភាព​ធន់​ជាមួយ​រាល់​ស្ថានភាព​បរិស្ថាន​ការងារ ។

សូម​បញ្ជាក់​ថា ទស្សនៈ​របស់​លោក ហេង រតនា មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ជោគជ័យ​នៃ​កម្មវិធី​សុនខ​ហិត​មីន​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ការ​ដឹកនាំ​គ្រប់​វិស័យ ៖ បើ​ចង់បាន​លទ្ធផល​ដ៏​អស្ចារ្យ ត្រូវ​វិនិយោគ​លើ​គុណភាព និង​ការ​ផ្ចិតផ្ចង់ តាំងពី​ចំណុចសូន្យ​មក​ម្ល៉េះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ