ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅកាណាដា៖ ការវាយប្រហារដ៏សា​ហាវពី​យុវតីម្នាក់ បង្កឱ្យមានអ្នកស្លាប់ និងរបួស​យ៉ាងរង្គាល​

4 ម៉ោង មុន

ប្រទេស​កា​ណា​ដា ៖ ការ​បាញ់ប្រហារ​មួយ​កើត​មាន ​កាលពី​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ក្នុង​សាលារៀន​មួយ ​និង​ក្នុងផ្ទះ​មួយ​នៅ​ក្បែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នា​ភាគ​ខាងលិច​កា​ណា​ដា ​ដោយ​ខ្មាន់កាំភ្លើង​ជា​យុវនារី​ម្នាក់​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​…

ប្រទេស​កា​ណា​ដា ៖ ការ​បាញ់ប្រហារ​មួយ​កើត​មាន ​កាលពី​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ក្នុង​សាលារៀន​មួយ ​និង​ក្នុងផ្ទះ​មួយ​នៅ​ក្បែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នា​ភាគ​ខាងលិច​កា​ណា​ដា ​ដោយ​ខ្មាន់កាំភ្លើង​ជា​យុវនារី​ម្នាក់​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​ ។ នេះ​ជា​ការ​គូស​បញ្ចា​ក់រប​ស់ប៉ូ​លិ​ស​ដែល​អះអាង​ថា ខ្មាន់កាំភ្លើង​ក្រោយ​ការ​បាញ់ប្រហារ​ក៏​បាញ់​សម្លាប់​ខ្លួនឯង​ ។

ជន​រង​គ្រោះ​ភាគច្រើន​ត្រូវ​បាញ់​សម្លាប់​ក្នុង​សាលារៀន ​។ ការ​បាញ់ប្រហារ​ដ៏​សោកនាដកម្ម​នោះ កើត​មាននៅ​ទីក្រុង​TUMBLE RIDGE ជាទី​ក្រុង​តូច​មួយ​មាន​ប្រជាជន​២៣០០​នាក់ ស្ថិត​នៅ​ជើងភ្នំ​MONTAGNES -ROCHEUSES  ។ ក្រៅពី​មនុស្ស​ស្លាប់​មនុស្ស​សរុប​២៧​នាក់ ​ក្នុង​នោះ​២​នាក់​របួសធ្ងន់ និង​២៥​នាក់​របួសស្រាល​ ។ តាម​សារព័ត៌មាន​កា​ណា​ដា​ជា​ច្រើន​ថា ខ្មាន់​កាំ​ភ្លើ្លង​ជានា​រី​ម្នាក់​ ។ នារី​នោះ​ជា​អ្នក​រស់នៅ​ទីក្រុង​TUMBLE RIDGE ​ដែល​តាម​ប៉ូលិស​ថា​ នាង​ជា​អ្នក​វះកាត់​កែ​ភេទ ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ទី​១១ ​កុ​ម្ភៈ ​ប៉ូលិស​និយាយ​ថា យុវនារី​នោះ​បាន​បាញ់ប្រហារ​ក្នុង​សាលា​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​មួយ សម្លាប់​កុមារ​៥​នាក់​​មាន​អាយុ​ពី​១២​ទៅ​១៣​ឆ្នាំ ព្រមទាំង​អ្នកគ្រូ​ម្នាក់​អាយុ​៣៩​ឆ្នាំ​ ។ ម្យ៉ាង​វិញទៀត ​នាង​បាន​បាញ់​សម្លាប់​ម្ដាយ​នាង​ និង​បងប្រុស​នៅ​ក្នុងផ្ទះ​មួយ ​។ សម្រាប់​ពេល​នេះ​ ប៉ូលិស​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នារី​រូប​នោះ​បាញ់ប្រហារ​មនុស្ស​ដ៏​សាហាវ​ និង​រង្គាល​នៅឡើយ​ ។

ប៉ូលិស​ក៏​លើក​ឡើង​ដែរ​ថា កាលពីមុន​នាង​ធ្លាប់​អុក​ឡុ​​ក​ក្នុងផ្ទះ ដោយសារ​បញ្ហា​សរសៃប្រសាទ ​។ ​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ប៉ូលិ​សកា​ណា​ដា​រៀបរាប់​ថា ពេល​កងកម្លាំង​ប៉ូលិស​លើក​ទៅ​ដល់​កន្លែង​បាញ់់ប្រហារ នារី​វ័យក្មេង​នោះ​ក៏​បាន​បាញ់​សំដៅ​ប៉ូលិស​ ។ នាង​បាញ់ប្រហារ​ដោយ​កាំភ្លើង​វែង​មួយ​ដើម​ និង​កាំភ្លើងខ្លី​មួយ​ដើម ដែល​គេ​ដឹង​ពេល​រក​ឃើញ​នាង​ស្លាប់ ​ក្រោយ​របួសធ្ងន់​បន្ទាប់​ពី​បាញ់​សម្លាប់​ខ្លួនឯង​។

ការ​បាញ់ប្រហារ​ពិតជា​កម្រ​មាន​ណាស់​ នៅ​កា​ណា​ដា​ខុស​ពី​នៅ​អា​មេ​រិ​ក តែ​ការ​បាញ់ប្រហារ​​នេះ​គឹ​ជា​លើក​ទី​២ អំឡុង​ពេល​មិន​ដល់​១​ឆ្នាំ​ផង​នៃ​ការ​សម្លាប់​មនុស្ស​ ។ កាលពី​ខែមេសា​ឆ្នាំ​២០២៥​ មនុស្ស​១១​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ក្រុង​វ៉ា​ន​គូ​វ័​រ ដោយ​បុរស​ម្នាក់​បាន​បើករថយន្ត​កាំ​មី​ញ៉ុ​ង​របស់​គេ​បុក​រះ​មនុស្ស​ម្នា​ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​វប្បធម៌​ហ្វ៊ី​លី​ពី​ន​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ