ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​២​គ្រឿងបុ.ក​គ្នា​ក្រឡា.ប់ លើ​ផ្លូវជាតិ​លេខ​៤ ស្ត្រី​ម្នាក់ ​និង​កូនតូចរបួ.ស​ធ្ងន់

19 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​និង​កូនស្រី​តូច​អាយុ​៣​ឆ្នាំ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំនួន​០២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ផ្លូវជាតិ​លេខ​៤​។ ហេតុការណ៍​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បុក​គ្នា​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​និង​កូនស្រី​តូច​រង​របួសធ្ងន់​បាន​កើតឡើង​កាលពី​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦ ទៅ​លេខ​៨៧…

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​និង​កូនស្រី​តូច​អាយុ​៣​ឆ្នាំ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំនួន​០២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ផ្លូវជាតិ​លេខ​៤​។

ហេតុការណ៍​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បុក​គ្នា​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​និង​កូនស្រី​តូច​រង​របួសធ្ងន់​បាន​កើតឡើង​កាលពី​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦ ទៅ​លេខ​៨៧ ស្ថិត​នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​០១​គ្រឿង ដែល​បើកបរ​ដោយ​ឈ្មោះ សន សំណាង ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ​(​រង​របួសស្រាល​) បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​០១​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ឈ្មោះ ផាត់ ធា​វី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ឌុ​ប​ក្មេង​១​នាក់​មានឈ្មោះ ភួ​ន ល​ក្សី ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​កូនបង្កើត ទាំង​០២​នាក់ រស់នៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ដែល​កំពុង​បេ​ី​កបរ​ស្រប​ទិស​គ្នា​ពេញទំហឹង ក្រឡាប់ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​តូច​អាយុ​៣​ឆ្នាំ​សន្លប់​ស្តូក​នៅ​លើ​ផ្លូវជាតិ​រង​របួសធ្ងន់​ធ្ងន់ធ្ងរ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ម្តាយ​និង​កូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​ ។​ រង​ការ​ខូចខាត​ម៉ូតូ​សណ្តា​ង​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ចំពោះ​វត្ថុ​តាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទាំង​០២​គ្រឿង នគរបាល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​បណ្តោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ