កម្ពុជាបានកត់ត្រាចំនួនអ្នកជំងឺផ្លូវចិត្ត ដែលបានស្វែងរកការពិនិត្យ និងព្យាបាល កាលពីឆ្នាំ២០២៥ មានការកើនឡើងខ្លាំង រហូតដល់ពេលនេះ ក្រសួងសុខាភិបាលបានកំពុងតែប្រញាប់រៀបចំគោលនយោបាយជាតិមួយដើម្បីដោះស្រាយបញ្ហា ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានស្វែងរកសេវាពិគ្រោះនិងព្យាបាលជំងឺផ្លូវចិត្តនៅកម្ពុជា កាលពីឆ្នាំ២០២៥ គឺមានជិត៣៩ម៉ឺនករណី កើនជិតរហូតដល់ទៅ៣៨ភាគរយធៀបនឹងឆ្នាំ២០២៤ ដែលជាកំណើនដ៏គួរបារម្ភ ។
រូបតំណាងដោយAI
នៅក្នុងស្ថានភាពបែបនេះ មន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងកំពុងតែរៀបចំគោលនយោបាយថ្នាក់ជាតិមួយ ដើម្បីឆ្លើយតបនឹងបញ្ហា ។

ថ្មីៗកន្លងមកនេះ ក្រសួងបានរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងសម្រាប់ការរៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ លើប្រធានបទការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តដោយអំពើហិ.ង្សានៅសហគមន៍ ។
រូបតំណាងដោយ AI
កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូល និងស្នើសុំយោបល់ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយសុខភាពសាធារណៈដើម្បីឆ្លើយតបនឹងបញ្ហា ។
ចែករំលែកព័តមាននេះ