ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ! កម្លាំង​នគរបាល​ក្រុង​-​ស្រុក​ចំនួន​៤​ក្នុង​ខេត្តកំពង់ស្ពឺ បង្ក្រា.ប​ក្រុម​​បង្ហោះ​ម៉ូតូ​ជិត​២០​នាក់

18 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ស្ទាវ​ទំនើង​អាយុ​ក្រោម​២០​ឆ្នាំ​ប្រមាណ​១៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​-​ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ ហើយ​ថត​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទំនើង​ជិត​២០​នាក់​ខាងលើ​នេះ​ដោយ​អនុវត្ដ​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ឯក​ឧត្ដ ជាម…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ស្ទាវ​ទំនើង​អាយុ​ក្រោម​២០​ឆ្នាំ​ប្រមាណ​១៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​-​ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ ហើយ​ថត​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទំនើង​ជិត​២០​នាក់​ខាងលើ​នេះ​ដោយ​អនុវត្ដ​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ឯក​ឧត្ដ ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ស្ពឺ និង​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កងកម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​-​ស្រុក​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​អនុវត្ដ​និង​ធ្វេ​ី​ការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេ​ី​ស​គ្រប់​ប្រភេទ​ដែល​កេ​ី​ត​ឡេ​ី​ង​ក្នុង​មូលដ្ឋាន​ខេត្ដកំពង់ស្ពឺ រក្សា​សន្ដិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ ជាក់ស្ដែង​កាលពី​ថៃ្ង​ទី​៨ ទី​៩​និង​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ស្រុក​ប​សេដ្ឋ ស្រុក​ភ្នំស្រួច និង​ក្រុង​ច្បារមន បាន​បេ​ី​ក​ប្រតិបត្ដិការ​តាម​ធ្វេ​ី​ការ​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ​បាន​ចំនួន​៥​ករណី​៖
ករណី​ទី​១/ នៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ​(​ទំនប់​អូរ​ធំ​) ស្ថិត​នៅ​ក្នុងភូមិ​ដូនពេញ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ កម្លាំង​នគរបាល​ឃាត់​បាន​ក្រុម​បង្ហោះ​ម៉ូតូ​ចំនួន ០២​នាក់ និង​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ហុងដា​ស្គុ​ប​ពី SCOOPY មាន​ផ្លា​ក​លេខ​សម្គាល់ កំពង់ស្ពឺ 1S -4417 (១)-​ឈ្មោះ សេង ផា​ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​បើក​ម៉ូតូ (២)-​ឈ្មោះ កាន់ សម្បត្តិ ភេទ​ប្រុស ១៦​ឆ្នាំ​(​ជា​អ្នក​ជិះ​ពីក្រោយ​) ។

ករណី​ទី​២/ នៅ​ចំណុច​ផ្លូវ​បេតុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពូ​ង ឃុំ​រកា​កោះ ស្រុក​គងពិសី ឃាត់​បាន​ក្រុម​បក្ខពួក​ធ្វេ​ី​សកម្មភាព​បង្ហោះ​ម៉ូតូ ចំនួន ៦​នាក់ និង​ដកហូត​ម៉ូតូ​បាន ៥​គ្រឿង ដែល​មាន​ផ្លា​ក​លេខ​សម្គាល់ ភ្នំពេញ​1MC-4220 ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1BE-6418 ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1LM-7804 ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1LY-6405 ពាក់​ផ្លា​ក​លេ កំពង់ស្ពឺ 1AB-9225 ក្រុម​ក្មេង​ទំនើង​(​ទី​១)-​ឈ្មោះ ស៊ី​ម ប៊ុ​ន​សាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​បង្ហោះ (​ទី​២)-​ឈ្មោះ ភាព សៀង​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ជិះ​ក្រោយ​(​ទី​៣)-​ឈ្មោះ សៀ​ប វិសាល ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​អ្នក​បេ​ី​ក​បង្ហោះ​(​ទី​៤)-​ឈ្មោះ ទាវ ប៊ុ​ន​រ៉ូ​ត ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ (​ទី​៥)-​ឈ្មោះ ឆឹង ឆាយ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​អ្នក​បង្ហោះ​ម៉ូតូ​(​និង​ទី​៦)-​ឈ្មោះ គឿ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ផ្ដល់​មធ្យោបាយ​ម៉ូតូ​ឱ្យ​ធ្វេ​ី​ការ​បង្ហោះ ។

ករណី​ទី​៣/ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​ប​ង្គោ​ៗ​គីឡូម៉ែត្រ​លេខ​២៧​ទៅ​លេខ​២៨ ស្ថិត​នៅ​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី នគរបាល​ឃាត់​បាន​ក្រុម​បង្ហោះ​ម៉ូតូ​បាន​ចំនួន​៥​នាក់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ហុងដា ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1AA-2203 និង​មួយ​គ្រឿង​ទៀត​ពាក់​ផ្លា​ក​លេខ​តាកែវ​1W-5490 ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​(​ទី​១)-​ឈ្មោះ ង៉ែត ពិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​បង្ហោះ​ម៉ូតូ (​ទី​២)-​ឈ្មោះ ខូ​ន ច​ន្ថា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ទី​៣)-​ឈ្មោះ លី ហ៊ួ​រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ (​ទី​៤)-​ឈ្មោះ ហៀ​ក បូ​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​និង​ទី​៥)-​ឈ្មោះ ធៀ​ម ភា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​អ្នក​ជិះ​ពីក្រោយ ។

ករណី​ទី​៤÷ នៅ​ចំណុច​តារាង​បាល់ទាត់​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច នគរបាល​ឃាត់​បាន​ក្រុម​បង្ហោះ​ម៉ូតូ​ចំនួន​០២​នាក់ និង​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ​សម្គាល់​នោះ​ទេ និង​ឃាត់​ក្រុម​ក្មេង​ទំនើង (​ទី​១)-​ឈ្មោះ មាស ដេ​វីត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជា​ម្ចាស់​ម៉ូតូ (​និង​ទី​២)-​ឈ្មោះ ហន វី​រៈ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជា​អ្នក​បង្ហោះ​ម៉ូតូ ។

និង​ករណី​ទី​៥÷ នៅ​ចំណុច​លើ​ផ្លូវ​បេតុង ខាងលិច​សាលា​អនុ​វិទ្យាល័យ ឆាយ​ឆុប ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ធ្វើការ​ឃាត់​ក្រុម​បង្ហោះ​ម៉ូតូ​បាន​ចំនួន​០២​នាក់ និង​បាន​ដកហូត​ម៉ូតូ​ម៉ា​កនិច ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LZ-3532 និង​ឃាត់​(​ទី​១)-​ឈ្មោះ យ៉ង់ រ​ដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​បង្ហោះ​ម៉ូតូ ជា​សិស្ស រស់នៅ​ក្នុងភូមិ​អង្គ​ប្រាសាទ សង្កាត់​ច្បារមន ក្រុង​ច្បារមន (​និង​ទី​២)-​ឈ្មោះ យឹ​ម អ៊ុយ​ហាវ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថាជា​វិធានការ​ក្ដៅ​របស់​ថ្នាក់ដឹកនាំ​៖ និង​អនុវត្ត​តាម​ប្រសាសន៍​ឯកឧត្ដម​អភិបាលខេត្ដ​កំពង់ស្ពឺ គ្មាន​កា​រលេ​ី​កលែង
ទី​១- កោស​ក់​ក្បាល ពុះ​ជេ​ី​ង​ក្អែក
ទី​២- ដកហូត​មធ្យោបាយ​ម៉ូតូ​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​រយៈពេល​ពី ៩០​ថៃ្ង ឬ​/១៨០​ថៃ្ង
ទី​៣- យក​ទៅ​ទស្សនៈកិច្ច​ពន្ធនាគារ​និង​ធ្វេ​ី​ពលកម្ម​អនាម័យ នៅ​រយៈពេល​៤៨​ម៉ោង
និង​ទី​៤- អ​ញ្ជេ​ី​ញ​អាណាព្យាបាល ឪពុក​ម្តាយ មក​ធ្វេ​ី​កិច្ចសន្យា​អប់រំ ទទួល​ការ​សុំ​ខមាទោស​និង​សន្យា​ជា​ឱ​ឡា​រឹក​ថា​មិន​ត្រូវ​ប្រព្រឹត្ដ​ទ​ង្វេ​ី​រ​បែប​នេះ​ជា​លេ​ី​ក​ទី​២​ទៀត​ទេ និង​ទទួលយក​កូន​ទៅ​ធ្វេ​ី​ការ​អប់រំ​ទូន្មាន​ឱ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ សង្គម​ទទួលស្គាល់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ