ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន ! វត្តមាន​សត្វ​កម្រ​ជិត​ផុត​ពូជ​ ៤២​ប្រភេទ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្ត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យ​ដឹង​ថា ប្រភេទ​សត្វ​កម្រ​ជា​ច្រើន​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ ត្រូវ​បាន​កត់ត្រា​តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្ត ។ ការ​សិក្សា​ស្រាវជ្រាវ​ជីវ​:​ចម្រុះ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្ត​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែមករា ដល់​ខែសីហា ឆ្នាំ ២០២៥ បាន​បង្ហាញ​ពី​ប្រភេទ​សត្វ​សំខាន់​ជា​ច្រើន ដែល​កំពុង​មាន​វត្ត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ។ ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​ជម្រក​ដ៏​មាន​សារៈសំខាន់​សម្រាប់​សត្វព្រៃ​គ្រប់​ប្រភេទ ។

ក្រសួងបរិស្ថាន ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​កិច្ចសហការ​រវាង អង្គការ​សត្វព្រៃ និង​រុក្ខជាតិ ជាមួយ​ក្រសួងបរិស្ថាន ដោយ​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី និង​ការ​ចូលរួម​ពី​ជនជាតិ​ដើម​ភាគតិច និង​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​ប្រភេទ​សត្វ​សំខាន់​ៗ ដែល​កត់ត្រា​បាន​ចំនួន ៤២​ប្រភេទ ដូច​ជា ៖ ថនិកសត្វ ៣២​ប្រភេទ បក្សី ៩​ប្រភេទ និង​ពួក​ល្មួ​ន ១​ប្រភេទ ។

សម្រាប់​ប្រភេទ​សត្វ​ដែល​កត់ត្រា​ខាងលើ​នេះ​មាន ២​ប្រភេទ​ជា​សត្វ​ជិត​ផុត​ពូជ​បំផុត ៥​ប្រភេទ​ជា​សត្វ​ជិត​ផុត​ពូជ និង ១៣​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ ដោយឡែក​កំណត់​ត្រា​វី​ដេ​អូរ​បាន​កត់ត្រា​នូវ​ហ្វូង​ដំរី​អាស៊ី ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​មោទនភាព និង​ភាព​សម​ស្រប​នៃ​ទីជម្រក​ធម្មជាតិ​នៃ​តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ។

ក្រសួងបរិស្ថាន ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រភេទ​សត្វ​កម្រ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ៖ ដំរី​អាស៊ី​, ឆ្កែព្រៃ​, ខ្លា​ពពក​, ខ្លា​លឿង​មាស​, កេងកង​ធំ​, ខ្លា​ភ្ញី​ថ្មកែវ​, រញី​ប្រផេះ​, ក្ងោក​, ស្វា​កន្ទុយ​ស​, ពង្រូល និង​ប្រភេទ​សត្វ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ