ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់យល់ច្រឡំ! ការពិត ៣ យ៉ាងក្នុងអាជីពដែលអ្នកត្រូវដឹង បើចង់ជោគជ័យ និងមានក្ដីសុខពិតប្រាកដ

5 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅក្នុងពិភពការងារ ការមានទស្សនៈត្រឹមត្រូវគឺជាគន្លឹះនៃភាពជោគជ័យដ៏សំខាន់បំផុត។ មនុស្សជាច្រើនតែងយល់ច្រឡំថា “ទាល់តែមានក្ដីសុខ ទើបធ្វើការបានល្អ” ប៉ុន្តែការពិត ក្ដីសុខគឺជាលទ្ធផលដែលកើតចេញពីភាពជោគជ័យទៅវិញទេ។ នៅពេលអ្នកខំប្រឹងសម្រេចកិច្ចការងារបានល្អ…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅក្នុងពិភពការងារ ការមានទស្សនៈត្រឹមត្រូវគឺជាគន្លឹះនៃភាពជោគជ័យដ៏សំខាន់បំផុត។

មនុស្សជាច្រើនតែងយល់ច្រឡំថា “ទាល់តែមានក្ដីសុខ ទើបធ្វើការបានល្អ” ប៉ុន្តែការពិត ក្ដីសុខគឺជាលទ្ធផលដែលកើតចេញពីភាពជោគជ័យទៅវិញទេ។ នៅពេលអ្នកខំប្រឹងសម្រេចកិច្ចការងារបានល្អ លទ្ធផលដែលទទួលបាននឹងបង្កើតជាមោទនភាព និងក្ដីសុខ ដែលជាកម្លាំងរុញច្រានឱ្យអ្នកចង់ធ្វើការឱ្យកាន់តែល្អជាងមុន។ បន្ថែមពីនេះ ការជឿថា “លុយជាចម្លើយនៃគ្រប់យ៉ាង” ក៏ជាការយល់ខុសមួយដែរ ព្រោះទោះបីជាប្រាក់ខែជារឿងសំខាន់ ប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់ដែលផ្ដល់តម្លៃដល់ជីវិតនោះទេ។ មនុស្សសម័យថ្មីដែលឆ្លាតវៃ តែងជ្រើសរើសការងារដែលមាន “តុល្យភាពជីវិត” មានសេរីភាព និងបរិយាកាសល្អ ជាជាងការងារដែលមានប្រាក់ខែខ្ពស់តែបំផ្លាញសុខភាពផ្លូវចិត្ត។

ចុងក្រោយគឺការយល់ឃើញថាភាពតានតឹងជារឿងអាក្រក់ជានិច្ច ដែលការពិតទៅ ភាពតានតឹងក្នុងកម្រិតមធ្យមគឺជា “ថាមពលជំរុញ” ដ៏អស្ចារ្យសម្រាប់មនុស្សយើង។ វាជួយឱ្យយើងផ្ដោតអារម្មណ៍បានខ្ពស់ និងបង្កើនភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាបានយ៉ាងរហ័ស។ មានតែភាពតានតឹងដែលរ៉ាំរ៉ៃ និងលើសលប់ពេកប៉ុណ្ណោះ ទើបជាសត្រូវដែលយើងត្រូវខ្លាច។

ការយល់ដឹងពីការពិតទាំងនេះ នឹងជួយឱ្យអ្នកអាចគ្រប់គ្រងជីវិតការងារបានយ៉ាងមានប្រសិទ្ធភាព រឹងមាំ និងមានក្ដីសុខពិតប្រាកដក្នុងអាជីព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ