នៅខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា បានអះអាងថា កម្ពុជាបានបង្កើនទំហំនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីសិង្ហបុរីឡើង ដល់២៥២ភាគរយ ខណៈដែលបន្ថយការនាំចូលពីថៃបាន ៤៩,៣ភាគរយ ។
រូបតំណាងដោយAI
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងរយៈពេលដដែល តម្លៃនៃការនាំចូលទំនិញពីសិង្ហបុរី ត្រូវបានបង្កើនឡើងពី៤៧,៣៣ លាន ទៅដល់១៦៦,៦ លានដុល្លារ ខណៈដែលថៃវិញ គឺបន្ថយពី២៩៧,៦លានមកនៅត្រឹមជាង១៥១លានដុល្លារ ។
ទន្ទឹមនឹងនោះ នៅក្នុងរយៈពេលដដែលកម្ពុជា ក៏បានបង្កើនការនាំចូលពីម៉ាឡេស៊ីពី ៧៦ លានដុល្លារទៅដល់ ១០៣,៥ លានដុល្លារ កើនឡើងជាង៣៦ភាគរយផងដែរ ៕
ចែករំលែកព័តមាននេះ