ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ការ​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធខុសច្បាប់​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​(​គិរី​រម្យ​)

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​បាន​បង្ក្រាប​ករណី​ការ​លួច​បោះ​បង្គោលរបង​ហ៊ុម​ព័ទ្ធ លើ​ដី​រដ្ឋ ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ចំណុច​ព្រហ្ម​មុខ​បួន ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សិ​រា​ម្រឹត​កុសុមៈ​គិរី​រម្យ ស្ថិត​ក្នុង​ឃុំ​ចំបក់…

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​បាន​បង្ក្រាប​ករណី​ការ​លួច​បោះ​បង្គោលរបង​ហ៊ុម​ព័ទ្ធ លើ​ដី​រដ្ឋ ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ចំណុច​ព្រហ្ម​មុខ​បួន ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សិ​រា​ម្រឹត​កុសុមៈ​គិរី​រម្យ ស្ថិត​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នេះ​បើ​តាម​ក្រសួងបរិស្ថាន ។

ក្រសួង​បាន​លើក​ឡើង​ថា ករណី​ល្មើស​នេះ ប្រព្រឹត្ត​ឡើង​ដោយ​អញ្ញ​ត​ជន ដែល​ក្រុមការងារ​មិន​បាន​ប្រទះ​ឃើញ​ជនល្មើស និង​ក្រុមការងារ​សាងសង់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ។

ករណី​នេះ​មន្ត្រី​នគរបាល​យុ​ត្តី​ធម៌ របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ប្តឹង​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោយ​អនុលោម​តាម​បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ក្នុង​មាត្រា​៨៥០​ចំណុច​«​ង​» និង​ចំណុច​«​ឌ​»​។

ក្រុមការងារ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន លួស​សំណាញ់​ចំនួន​៨​ដុំ ស៊ីម៉ង​ត៏​ចំនួន​១៣​បេ ធុង​ទឹក​ចំណុះ​៥០០០ លី​ត្រ​ចំនួន​១ កាមេរ៉ា​ចំនួន​៤​គ្រាប់ សូ​ឡា​ចំនួន​៣​ផ្ទាំង និង​ដែក​៣០​គុណ​និង​៣០​គុណ​២​ម៉ែត្រ​១៣២ ដើម ដែក​៧៥ គុណ​នឹង​៧៥ គុណ​នឹង​២ ម៉ែត្រ​ចំនួន​៦៦​ដើម ដែក​៣០​គុណ និង​៣០​គុណ​និង​៦​ម៉ែត្រ ១៥០​ដើម ដែក​៧៥​គុណ​នឹង​៧៥ គុណ​និង​៦​ម៉ែត្រ​ចំនួន​៣​ដើម ដែក​សរសៃ​១០​លី ចំនួន​៤៥ ដើម ។

ប្រភព​បាន​លើក​ឡើង​ថា វត្ថុ​ចាប់​យក​ទាំងអស់​ខាងលើ​ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដឹក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​លើ​ភ្នំ និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់ ។ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ត្រូវ​ចាត់​មន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បន្ត​ឃ្លាំមើល ស្រាវជ្រាវ​ជន​ប្រព្រឹត្ត​បទល្មើស និង​បន្ត​ការពារ និង​ទប់ស្កាត់ កុំឱ្យ​មាន​សកម្មភាព បទល្មើស​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា បុគ្គល​ប្រព្រឹត្ត​ល្មើស​ក្នុង​ករណី​ខាងលើ​នេះ​នឹង​ត្រូវ​ចោទ​តាម​មាត្រា​៨៥០ ចំណុច «​ង​» ដឹក​ជញ្ជូន ប្រមូល ធ្វើ​សន្និធិ ឬ​ប្រមូល​សន្និធិ​ផល និង​អនុ​ផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ចំណុច «​ឌ​» បោះបង្គោល​ហ៊ុម​ព័ទ្ធ ឬ​ដាក់​សញ្ញា​សម្គាល់​លើ​ដី ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​កាន់កាប់ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​បទល្មើស​ពាក់ព័ន្ធ នឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ