ប្រទេសឥណ្ឌូនេស៊ី ៖ កាលពីយប់ថ្ងៃទី៩ កុម្ភៈ នាយសេនាធិការកងទ័ពឥណ្ឌូនេស៊ី ឧត្ដមសេនីយម៉ារូលី ស៊ីម៉ានជុនតាក់ ប្រកាសពីផែនការដែលដំណាក់កាលនេះ នៅត្រឹមបណ្ដោះអាសន្ន និងមិនទាន់មានតួលេខជាស្ថាពរនៅឡើយ ឬក៏កាលបរិច្ឆេទ ដាក់ពង្រាយកងទាហានឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅជ្រោយហ្គាហ្សា ។ លោកថា ទាហានប្រទេសលោកប្រមាណជា៨០០០នាក់ គ្រោងដាក់ពង្រាយនៅទីនោះ ។

យោងតាមកាសែតTIMES OF ISRAELថា កងទាហានឥណ្ឌូនេស៊ីនឹងដាក់ពង្រាយនៅភាគអាគ្នេយ៍ក្រុងរ៉ាហ្វាហ៍ ។ បណ្ដាការិយាល័យ និងទីតាំងភស្ដុភា ត្រូវកសាងនាបណ្ដាសប្ដាហ៍ខាងមុខ។

ដូច្នេះ ឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេដែលចូលរួមក្នុងកងកម្លាំងអន្តរជាតិថែរក្សាស្ថេរភាពនៅជ្រោយហ្គាហ្សា យោងតាមផែនការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ៕
ចែករំលែកព័តមាននេះ