ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៣៣ ៖ សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជំរុញការនាំចេញកសិផលពីខេត្តកំពតទៅទីផ្សារអន្តរជាតិ

3 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ពី​សម្រស់ និង​សក្ដានុពល​ដ៏​ធំធេង​នៃ​ផ្លូវជាតិ​លេខ​៣៣ ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង ក្រសួង​សាធារណការ…

ខេត្តកំពត ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ពី​សម្រស់ និង​សក្ដានុពល​ដ៏​ធំធេង​នៃ​ផ្លូវជាតិ​លេខ​៣៣ ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ ។

ជាក់ស្តែង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ៖ ផ្លូវជាតិ​លេខ​៣៣ (​ខេត្តកំពត – ច្រក​លក​) មាន​សម្រស់​ដ៏​ល្អ​ត្រកាល និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដល់​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ព្រមទាំង​កសិផល​រួម​មាន ស្រូវ កៅស៊ូ ម្រេច ផល​នេសាទ អំបិល និង​ផ្លែ​ឈើ​ផ្សេង​ៗ ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។

សូម​ជម្រាប​ជូន​ថា ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង​សរុប​ចំនួន ៥២,៥៧ គីឡូម៉ែត្រ មាន​ចំណុច​ចាប់ ផ្តើម​ពី​ក្រុង​កំពត​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣) ដល់​ច្រក​លក ឬ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដែល​ជា​ព្រំដែន​កម្ពុជា​-​វៀតណាម រួម​ទាំង​ផ្លូវ​ត​ភ្ជាប់​ក្នុង​ក្រុង​កំពត (​ផ្លូវ​ក្រុង​លេខ ៧០៩) ត្រូវ​បាន​ស្ដារ និង​លើក​កម្រិត​គុណភាព​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC មាន​កម្រាស់ ៥​សង់ទីម៉ែត្រ និង​៧​សង់ទីម៉ែត្រ និង​ផ្លូវ​បេតុង​សរសៃ​ដែ​កំ កម្រាស់ ២៣​សង់ទីម៉ែត្រ និង​ទទឹង ១១​ម៉ែត្រ ដែល​បាន​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ និង​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ