ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលឆ្នោតនៅជប៉ុន៖ គណបក្ស Sanseito បង្កើនអាសនៈគួរឱ្យកត់សម្គាល់ ខណៈក្រុម​សម្ព័ន្ធភាពប្រឆាំងរងបរាជ័យយ៉ាងធ្ងន់ធ្ងរ

4 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ក្នុង​ការ​បោះ​ឆ្នោត​សភា​ជប៉ុន​មុន​កាលកំណត់ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី​សា​ណា​អ៊ី​តា​កា​អ៊ី​ជី ជា​អ្នក​ឈ្នះ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ដល់​លើស​ពី​២ ភាគ​៣ ។…

ប្រទេស​ជប៉ុន ៖ ក្នុង​ការ​បោះ​ឆ្នោត​សភា​ជប៉ុន​មុន​កាលកំណត់ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី​សា​ណា​អ៊ី​តា​កា​អ៊ី​ជី ជា​អ្នក​ឈ្នះ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ដល់​លើស​ពី​២ ភាគ​៣ ។

យោង​តាម​លទ្ធផល​ផ្លូវការ​ចេញផ្សាយ នា​ថ្ងៃ​ទី​១០ កុម្ភៈ ថា គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី​សា​ណា​អ៊ី​តា​កា​អ៊ី​ជី ដណ្ដើម​បាន​កៅអី​សភា​ដល់​ទៅ​៣១៥ ដែល​គណបក្ស​នោះ​តែ​មួយ ទទួល​បាន​សំឡេង​លើស​ពី​២​ភាគ​៣​រួច​ទៅ​ហើយ ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ពិតជា​ល្អ​បំផុត ជា​ប្រវត្តិសាស្ត្រ​សម្រាប់​គណបក្ស​PLD ដែល​នឹង​ជួយ​ពង្រឹង​លោកស្រី​តា​កា​អ៊ី​ជី ជានា​រី​ដំបូង​គេ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​លោកស្រី​រយៈពេល​៤​ឆ្នាំ​ខាង​មុខ ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ស្ទុះ​ឡើង​វិញ ដើម្បី​សុខមាលភាព​របស់​ប្រជាជន​ជប៉ុន​ទាំង​១២៣​លាន​នាក់​។

ដោយ​ទទួល​បាន​កៅអី​សភា​ដល់​៣១៥ គណបក្ស​PLD ទទួល​បាន​សំឡេង​ភាគច្រើន​២​ភាគ​៣​ក្នុង​សភា​រួច​ហើយ រួច​បើ​បូក​ជាមួយ​គណបក្ស​ដៃគូ​គឹ​គណបក្ស​កែប្រែ​ថ្មី​ISHIN នោះ​ក្រុមចម្រុះ​នឹង​មាន​កៅអី​ក្នុង​សភា ដល់​ទៅ​៣៥១​ក្នុង​ចំណោម​កៅអី​សភា​ទាំង​៤៦៥​។ ក្នុង​សភា​មុន​គណបក្ស​PLD និង​គណបក្ស​ជា​ដៃគូ​ក្នុង​ក្រុមចម្រុះ​មាន​សំឡេង​ភាគច្រើន​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។ សំឡេង​ភាគ​ច្រើន​ដាច់ខាត​ក្នុង​សភា​មាន​ត្រឹម​២៣៣​។ ក្នុង​សភា​មុន​គណបក្ស​PLD​មាន​កៅអី​ត្រឹម​១៩៨ ចំណែក​គណបក្ស​ISHIN​មាន​កៅអី​ត្រឹម​៣៤​។

ចំណែក​គណបក្ស​SANSEITO ទទួល​បាន​អាសនៈ​កើនឡើង ឈាន​ពី​២​កៅអី​ដល់​១៥​កៅអី​។ ចំណែក​គណបក្ស​សម្ព័ន្ធភាព​ថ្មី​កណ្ដាល​និយម​ដើម្បី​ការ​កែទម្រង់ បង្កើត​ឡើង ដោយ​គណបក្សប្រឆាំង​សំខាន់ គឺ​គណបក្ស​ប្រជាធិបតេយ្យ​និង​អតីត​ដៃគូ​របស់​PLD​គឹ​គណបក្ស​KOMEITO ទទួល​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​កៅអី​ក្នុង​សភា​ដែល​មុន​នេះ មាន​១៦៧​ធ្លាក់​មក​នៅ​ត្រឹម​៤៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ