ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រ​បំពាក់​ម៉ាស៊ីន​កាត់​ស្មៅ​ កាត់​ប៉ះ​ថ្ម​ចេញ​ផ្កាភ្លើង បង្ក​ជា​អគ្គិភ័យ​ឆេះ​ដំណាំ​តា​ង៉ែ​ន​អស់​ជាង​​៣៥០​ដើម

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឧប្បតិហេតុ​ដែល​កើតឡើង​ដែល​នឹក​ស្មាន​មិន​ដល់ ផ្ដើម​ចេញពី​ម៉ាស៊ីន​កាត់​ស្មៅ​ដែល​កាត់​ស្មៅ​ប៉ះ​ចំ​ដុំ​ថ្ម​បែក​ផ្កាភ្លើង បង្ក​ជា​អគ្គិភ័យ​ឆេះ​រាលដាល​ពេញ​ចម្ការ​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​«​តា​ង៉ែ​ន​»​ជាង​៣៥០​ដើម កាលពី​រសៀល​ថ្ងៃ​ទី ១០ កុម្ភៈ នៅ​ចំណុច​ម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​អំពិល…

ខេត្តបាត់ដំបង ៖ ឧប្បតិហេតុ​ដែល​កើតឡើង​ដែល​នឹក​ស្មាន​មិន​ដល់ ផ្ដើម​ចេញពី​ម៉ាស៊ីន​កាត់​ស្មៅ​ដែល​កាត់​ស្មៅ​ប៉ះ​ចំ​ដុំ​ថ្ម​បែក​ផ្កាភ្លើង បង្ក​ជា​អគ្គិភ័យ​ឆេះ​រាលដាល​ពេញ​ចម្ការ​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​«​តា​ង៉ែ​ន​»​ជាង​៣៥០​ដើម កាលពី​រសៀល​ថ្ងៃ​ទី ១០ កុម្ភៈ នៅ​ចំណុច​ម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​ទាន់​ពេលវេលា ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​រាយការណ៍​ថា ដីចម្ការ​«​តា​ង៉ែ​ន​»​នោះ មាន​ទំហំ​៣​ហិ​កតា ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​ឈ្មោះ រឿ​ន វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ ។ អគ្គិភ័យ​បាន​ឆេះ​រាលដាល​ពេញ​ដីចម្ការ ដែល​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​អាច​គ្រប់គ្រង​បាន​រហូត​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​រតន​មណ្ឌល ដើម្បី​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ។
អគ្គិភ័យ​ដែល​មិន​ធ្លាប់​ជួប​នេះ បាន​ផ្ដើម​ចេញពី​«​ផ្កាភ្លើង​» បែក​ចេញពី​ម៉ាស៊ីន​កាត់​ស្មៅ ប៉ះ​ជាមួយ​ដុំ​ថ្ម ក៏​ឆេះ​ផ្អើល​អ្នកចម្ការ និង​សមត្ថកិច្ច​។ នេះ​បើ​តាម​សមត្ថកិច្ច​បាន​ស្រង់​សម្ដី​អ្នក​មើលថែ​ទាំ​ចម្ការ ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ស្រង់​សម្ដី​អ្នក​មើល​ចម្ការ​ថា គាត់​បាន​យក​ម៉ាស៊ីន​កាត់​ស្មៅ​បំពាក់​ជាប់​ត្រាក់ទ័រ រួច​បើក​កាត់​ស្មៅ​ក្នុង​ចម្ការ ។ ពេល​នោះ​ផ្កែ​ម៉ាស៊ីន​កាត់​ស្មៅ​បាន​ប៉ះទង្គិច​ជាមួយ​ដុំ​ថ្ម បង្ក​ជា​ភ្លើង​ឆេះ​ស្មៅ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​តែ​ម្ដង ។ គាត់​បាន​ព្យាយាម​ពន្លត់ភ្លើង​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ តែ​វា​ឆេះ​រាលដាល​កាន់តែ​ខ្លាំង ព្រោះ​ស្មៅ​ច្រើន​មិន​អាច​គ្រប់គ្រង​បាន ទើប​ទាក់ទង​សុំ​ជំនួយ​ពី​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​រតន​មណ្ឌល​បាន​ប្រើប្រាស់​រថយន្ត​ទឹក​ចំនួន​០២​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ​។ អគ្គិភ័យ​នេះ​ឆេះ​រាលដាល​ស្មៅ​ពាសពេញ​ក្នុង​ចម្ការ​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​«​តា​ង៉ែ​ន​» អស់​ចំនួន​៣៥២​ដើម ។ ប៉ុន្តែ​អគ្គិភ័យ​នោះ មិន​បាន​ឆេះ​រាលដាល​ឆ្លង​ទៅ​កាន់​ដីចម្ការ​ក្បែរ​ខាង​ទេ ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជួយ​បាញ់​ទឹក​ពន្លត់ និង​បាញ់​ទប់ស្កាត់​ត្រឹម​ព្រំចម្ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ