ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​តូប​លក់​គ្រឿងទេស​ផ្សារ​សាំ​ហាន់​អស់​២​តូប

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តូប​លក់​គ្រឿងទេស​នៅ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​ហាំ​ហាន់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​តូប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ចំណុច​ផ្សារ​សាំ​ហាន់​ដែល​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១…

រាជធានី​ភ្នំពេញ ៖ តូប​លក់​គ្រឿងទេស​នៅ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​ហាំ​ហាន់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​តូប​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ចំណុច​ផ្សារ​សាំ​ហាន់​ដែល​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​និង​មាន​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​លាយឡំ​និង​សំឡេង​ផ្ទុះចេញពី​តូប​លក់​គ្រឿងទេស​ខាងលើ​។​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​និងជញ្ជូន​អីវ៉ាន់​ចេញ​ព្រមទាំង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​។

ក្នុង​ហេតុការណ៍​នេះ​ដែរ គេ​ឃើញ​មាន​វត្តមាន​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​កម្លាំងចុះ​មក​ជួយ​សម្របសម្រួល ចរាចរណ៍​និង​ចេញ​រថយន្ត​មួយ​គ្រឿង​ទៅ​អន្តរាគមន៍​ផង​ដែរ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១១ គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​នៅ​ក្នុង​នោះ​រថយន្ត​របស់​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​ចំនួន ១០​គ្រឿង​និង​រថយន្ត​របស់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង​ដោយ​ប្រើប្រាស់ទឹក​អស់​ចំនួន ៩​ឡាន ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង ៦​នឹង​១៥​នាទី​ព្រឹក នា​ថ្ងៃខែ ឆ្នាំ​ដដែល​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បណ្ដា​ឲ្យ​តូប​លក់​គ្រឿងទេស​ដែល​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី ទំហំ ៣​ម៉ែត្រ​គុណ​៨​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ពេជ្រ ទូច ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​ ជនជាតិ ខ្មែរ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ឆេះ​រាលដាល​មក​ដល់​តូប​មួយទៀត​ដែល​នៅ​ជាប់​នោះ​អស់​ប្រមាណ 50%​។

តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ