ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់មាត់សមុទ្រកម្ពុជា អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១១-១៣ កុម្ភៈ

5 ម៉ោង មុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ តាមតំបន់មាត់សមុទ្រ គួរប្រុងប្រយ័ត្ន ខណៈពេលដែលក្រសួងធនធានទឹក បានព្យាករណ៍ថា ខេត្តកោះកុង ព្រះសីហនុ កំពត កែប…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ តាមតំបន់មាត់សមុទ្រ គួរប្រុងប្រយ័ត្ន ខណៈពេលដែលក្រសួងធនធានទឹក បានព្យាករណ៍ថា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

ស្ថានភាពអាកាសធាតុទូទៅក្នុងតំបន់នេះមានសីតុណ្ហភាពអប្បបរមា ២២°C និងអតិបរមា ៣៤°C។ ជាមួយគ្នានេះ ខ្យល់នឹងបក់ពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ចំពោះកម្ពស់រលកសមុទ្រវិញ នឹងមានចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,២៥ ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ