ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តិកនិក «ញ៉ាំបញ្ច្រាសទិស»៖ អាថ៌កំបាំងញ៉ាំបន្លែមុនបាយ ដើម្បីក្រពះស្អាត ជាតិស្ករទាប និងរាងស្លីម!​

5 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផ្លាស់ប្តូរលំដាប់លំដោយនៃការញ៉ាំ ដោយចាប់ផ្ដើមពីបន្លែមុនបាយ និងសាច់ គឺជាវិធីសាស្ត្រ «ញ៉ាំបញ្ច្រាសទិស» ដែលផ្ដល់ផលចំណេញមហាសាលដល់សុខភាព។ នៅពេលបន្លែចូលទៅដល់ក្រពះមុនគេ ជាតិសរសៃដ៏សម្បូរបែបនឹងជួយដាស់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការយ៉ាងទន់ភ្លន់…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផ្លាស់ប្តូរលំដាប់លំដោយនៃការញ៉ាំ ដោយចាប់ផ្ដើមពីបន្លែមុនបាយ និងសាច់ គឺជាវិធីសាស្ត្រ «ញ៉ាំបញ្ច្រាសទិស» ដែលផ្ដល់ផលចំណេញមហាសាលដល់សុខភាព។

នៅពេលបន្លែចូលទៅដល់ក្រពះមុនគេ ជាតិសរសៃដ៏សម្បូរបែបនឹងជួយដាស់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការយ៉ាងទន់ភ្លន់ ការពារក្រពះកុំឱ្យបញ្ចេញទឹកអាស៊ីតខ្លាំងពេកដើម្បីកិនអាហាររឹងៗដូចជាបាយ និងសាច់ ដែលជាមូលហេតុបង្កឱ្យឈឺក្រពះ ឬឆ្អល់ពោះ។

លើសពីនេះ ជាតិសរសៃពីបន្លែដើរតួជា «របាំងការពារ» ជួយពន្យឺតការស្រូបយកជាតិស្ករចូលក្នុងឈាម ដែលជាដំណោះស្រាយដ៏វិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកចង់សម្រកទម្ងន់។ វានឹងធ្វើឱ្យអ្នកឆ្អែតបានរហ័ស និងយូរ ការពារការញ៉ាំលើសចំណុះ និងការញ៉ាំអាហារសម្រន់ផ្ដេសផ្ដាស។

ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត អ្នកគួរចាប់ផ្ដើមដោយ៖
១. ផឹកទឹកមួយកែវតូចដើម្បីកាត់បន្ថយភាពឃ្លាន។
២. ញ៉ាំបន្លែ ឬស៊ុបឱ្យបានប្រហែល ២ ភាគ ៣ នៃក្រពះ។
៣. បន្តញ៉ាំសាច់ (ប្រូតេអ៊ីន) និងបញ្ចប់ដោយការញ៉ាំបាយ (កាបូអ៊ីដ្រាត) ជាក្រោយគេបង្អស់។

ការរៀបចំបែបបទញ៉ាំតាមលំដាប់នេះ នឹងជួយឱ្យអ្នកមានរាងកាយមាំមួន និងគ្រប់គ្រងកាឡូរីបានយ៉ាងល្អឥតខ្ចោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ