ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនាគតការងារឆ្នាំ ២០២៦៖ យុគសម័យ “ខ្លាំងទើបនៅរស់” និងជំនាញមាសដែលអ្នកត្រូវមានដាច់ខាត!​

6 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពិភពការងារកំពុងស្ថិតក្នុងរបត់ថ្មីដែលមិនអាចស្មានទុកមុនបាន។ក្នុងយុគសម័យដែលការបញ្ឈប់បុគ្គលិកកើតមានជាបន្តបន្ទាប់ និងការធ្វើការងារបែបចម្រុះ ​ក្លាយជាស្តង់ដា ការអភិវឌ្ឍខ្លួនឱ្យក្លាយជា “ធនធានដែលក្រុមហ៊ុនមិនអាចខ្វះបាន” គឺជាធានារ៉ាប់រងដ៏ល្អបំផុតសម្រាប់ស្ថិរភាពអាជីពរបស់អ្នក។ ដើម្បីឈរជើងបានយ៉ាងរឹងមាំ អ្នកត្រូវមានអាវុធធំៗពីរគឺ…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពិភពការងារកំពុងស្ថិតក្នុងរបត់ថ្មីដែលមិនអាចស្មានទុកមុនបាន។ក្នុងយុគសម័យដែលការបញ្ឈប់បុគ្គលិកកើតមានជាបន្តបន្ទាប់ និងការធ្វើការងារបែបចម្រុះ ​ក្លាយជាស្តង់ដា ការអភិវឌ្ឍខ្លួនឱ្យក្លាយជា “ធនធានដែលក្រុមហ៊ុនមិនអាចខ្វះបាន” គឺជាធានារ៉ាប់រងដ៏ល្អបំផុតសម្រាប់ស្ថិរភាពអាជីពរបស់អ្នក។

ដើម្បីឈរជើងបានយ៉ាងរឹងមាំ អ្នកត្រូវមានអាវុធធំៗពីរគឺ វិទ្យាសាស្ត្រទិន្នន័យ​ សម្រាប់វិភាគអាជីវកម្មឱ្យចំគោលដៅ និង ការចេះប្រើប្រាស់ AI ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ។ ក្រៅពីបច្ចេកវិទ្យា ជំនាញទីផ្សារឌីជីថលដែលផ្ដោតលើការបង្កើតសាច់រឿងទាក់ទាញ​ក៏ជាជំនាញមាសដែលទីផ្សារកំពុងត្រូវការយ៉ាងខ្លាំងបំផុត។

បច្ចុប្បន្ន ឱកាសរៀនសូត្រលែងមានព្រំដែនទៀតហើយ។ អ្នកអាចអភិវឌ្ឍជំនាញឯកទេសតាមរយៈវេទិកាអនឡាញបានគ្រប់ពេល ដោយមិនចាំបាច់បោះបង់ការងារប្រចាំថ្ងៃ។ ទោះបីបច្ចេកវិទ្យាអាចជំនួសការងារខ្លះ ប៉ុន្តែវាក៏បង្កើតឱកាសមហាសាលសម្រាប់អ្នកដែលមិនឈប់រៀនសូត្រ។

ការត្រៀមខ្លួនជាស្រេចនូវជំនាញឌីជីថល និងសមត្ថភាពវិភាគដ៏មុតស្រួច នឹងក្លាយជាខែលការពារអ្នកក្នុងពិភពលោកដែលវិវត្តយ៉ាងលឿននេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ